ចាក់ដោតណាស់! បងស្រីស្អាតម្នាក់ បានបង្ហោះសារមួយយ៉ាងចាក់ដោតផ្តាំជូនដល់បងស្រីៗជាច្រើន សូមកុំចាញ់បោកប្ដីលើពាក្យនេះ «បងស្រលាញ់អូន មិនបាច់ធ្វើខ្លួនពេកទេ»

ភ្នំពេញ៖ ប្រិយមិត្តដែលចូលចិត្តលេងបណ្តាញសង្គមហ្វេសប៊ុក ដឹងហើយថានៅនាពេលបច្ចុប្បន្ននេះ គេតែងតែឃើញជារឿយៗរួចមកហើយ ចំពោះបុរសជាប្ដី ដែលមានប្រពន្ធកូនរួចទៅហើយ បែរជាលួចទៅទាក់ទងស្រីខាងក្រៅ ធ្វើឲ្យក្រុមគ្រួសារមួយនេះ លេងមានសុភមង្គល និងឈានទៅដល់ការបែបបាក់ លែងលះគ្នាថែមទៀត។ដោឡែក នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកនារីដ៏ស្រស់ស្អាត Linna Chhorn បានចែករំលែករឿងរ៉ាវមួយ ដែលមនុស្សស្រីគ្រប់រូបគួរតែដឹង នៅពេលរៀបអាពាហ៏ពិពាហ៏រួច ជៀសវាងប្ដីលួចមានស្រីក្រៅ។ ក្នុងនោះដែរ ម្ចាស់គណនីខាងលើនេះ បានសរសេរប្រាប់ឱ្យដឹងថា៖«កុំចាញ់បោកប្ដីអោយសោះ ត្រូវតែស្អាតលុះក្ស័យគិតថាមិនដើម្បីអ្នកណា គឺដើម្បីខ្លួនឯងមានភាពជឿជាក់ទោះកូនខ្ចីរវល់ហត់យ៉ាងណាត្រូវតែឆ្លៀត ស្អាតខ្លួនឯងទេ អត់បាបទេ។ បើប្ដីថា បងស្រលាញ់អូន មិនបាច់ធ្វើខ្លួនពេកទេ កុំស្លៀកខ្លីៗ តែងខ្លួនតិចៗ ធម្មតាៗបានហើយ កុំស្ដាប់អោយ សោះប្រយ័ត្នដេកយំស្ដាយក្រោយ ប្ដីលួចទៅផ្ដល់ភាពកក់ក្ដៅអោយនារីៗ ក្នុងខារ៉ាអូខេបាត់! យ៉ាងហោធណាស់អោយបានដឹងថាស្អាតក៏នៅតែប្ដីអាចក្បត់បាន ចឹងក៏អស់ចិត្តដែល»៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment