គួរឲ្យស្រឡាញ់ណាស់ សុវណ្ណ បញ្ចព័រ ! ភរិយា លោក សុវណ្ណ រិទ្ធី ប្រាប់ថា “អត់គេងទេ តាំងព្រឹក ភ្នែកក្រហម ហូរទឹកភ្នែក ចម្លែកចិត្តរឿងអីកូន”, គ្រប់គ្នាឃើញភ្លាម ក៏ចូល comment តប ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។

កាលពី ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០ កន្លងទៅ ដោយមានការសហការ រវាងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ២២:០០នាទី យប់ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួន ឈ្មោះ សុវណ្ណ រិទ្ធី។

លុះមកដល់ ព្រឹក ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ នេះ មហាជនជាច្រើន ក៏ដូចជាក្រុមគ្រួសារ លោក សុវណ្ណ រិទ្ធី សម្តែងក្តីត្រេអរ និងរំភើបរីករាយ យ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។

បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។

ក្រោយទទួលបានដំណឹងនេះភ្លាម ភរិយា លោក សុវណ្ណ រិទ្ធី សប្បាយរីករាយយ៉ាងខ្លាំង ព្រមទំាងពោលពាក្យប៉ុន្មានម៉ាត់ ពីក្នុងចិត្តថា “អរគុណថ្នាក់ដឹកនាំ ដែលបានសណ្តោសប្រណី និងអោយខ្ញុំ និងកូនមានស្នាមញញឹមឡើងវិញ នាងខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃដប់ អរព្រះគុណដល់ថ្នាក់ដឹកទាំងអស់ គ្រប់ជាន់ថ្នាក់…”។

នៅមិនទាន់អស់ទេ នៅ វេលាម៉ោង ជិត៩យប់ នាថ្ងៃដដែលនេះ ភរិយា លោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាពមួយសន្លឹកទៀត ពី សុវណ្ណ បញ្ចព័រ ដែលជាកូនស្រីទី២របស់ខ្លួន ហើយភ្ជាប់សារខ្លីមួយថា “អត់គេងទេ តាំងព្រឹក ភ្នែកក្រហម ហូរទឹកភ្នែក ចម្លែកចិត្តរឿងអីកូន”។

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនចូល comment ប្រាប់ថា ៖ សប្បាយចិត្ត បានប៉ាមកវិញ, អូនសប្បាយចិត្ត បានជួបប៉ាៗអូនវិញ, បានជួបជុំគ្រួសារវិញហើយ គេងមិចលក់, សូមអបអរសាទរ ដល់ប្អូនទាំងពីរបានជុំគ្រួសារវិញ, មុខហ្នឹងយំចាំប៉ាៗហ្មង កូនពៅ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់៕

Related posts

Leave a Comment