ប្រពៃណាស់! អ្នកស្រី ទ្រី ដាណា បានជូនថវិកាដល់ប្អូនប្រុស ដែលកើតជំងឺចម្លែកហើមជើងយ៉ាងធំ សម្រាប់ព្យាបាលនូវថវិកាចំនួន

កាលពីព្រឹកមិញនេះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ លោកស្រី ទ្រី ដាណា រួមនឹងស្វាមី បានចុះទៅជួបប្អូនប្រុសម្នាក់ រស់នៅខេត្តកំពង់ឆ្នាំង ដែលគាត់បានកើតជំងឺចម្លែកម្យ៉ាង ព្រោះតែជើងរបស់គាត់ម្ខាង ធំខុសប្លែកពីធម្មតា រហូតដល់ថ្នាក់ មិនអាចប្រកបការងារចិញ្ចឹមជីវិត និងមិនអាចធ្វើដំណើរ ដោយថ្មើរជើងបានឆ្ងាយនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឱ្យដឹងថា៖”មិនដឹងថាគាត់កើតអី ពិតជាចម្លែកណាស់បងប្អូន ជើងកាន់តែធំៗទៅ លឺឪពុកគាត់ថា កើតមកភ្លាមធម្មតាដូចគេដូចឯង តែអាយុ ៦ឆ្នាំ ចាប់ផ្ដើមមានស្នាម ហើយក៏ហើមធំឡើង រហូតរៀនចប់ថ្នាក់ទី១២ ដើរលែងចង់រួច ឥឡូវអាយុ ២៧ឆ្នាំហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ចង់វះកាត់ឱ្យជា តែចេះតែគ្មានលទ្ធភាព ឥឡូវនាងខ្ញុំបានទៅមើលផ្ទាល់ ផ្ដល់ជាអំណោយ និងថវិកា ២,០០០ដុល្លារ សម្រាប់ព្យាបាល ហើយស្អែកនេះ ពុកគាត់យកមកព្យាបាលនៅភ្នំពេញហើយ។ ខ្ញុំបាននិយាយលេងសើច លើកទឹកចិត្តគាត់ ប្រាប់ថាគាត់នឹងជាសះស្បើយឡើងវិញ។ គាត់នៅព្រៃគ្រី ខេត្តកំពង់ឆ្នាំង មិនអាចធ្វើអីបានទេ ឪពុកក៏គ្មានមុខរបរ បានកូនៗធ្វើការរោងចក្រជួយ។ បងប្អូនចង់ជួយគាត់ថែម ទាក់ទងទៅពុកគាត់ 068 439492”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment