រំភើបជំនួស! ពេលនេះលោក k01 បានជួបនឹងកីឡាករប្រដាល់ ឯម ខ្លឹមខ្មៅ ហើយ ដោយគាត់បាននិយាយរៀបរាប់ពីជីវភាព នឹងការបាក់ទឹកចិត្តពេលឡើងប្រកួត ហើយលោកជំទាវ ហាក់ដា បានឧបត្ថម្ភនូវថវិកាចំនួន

ប្រិយមិត្ដមួយចំនួនប្រាកដជាទទួលជ្រាបរួចមកហើយ ចំពោះខ្សែជីវិត និងការខិតខំប្រឹងប្រែងប្រកបអាជីពជាអ្នកប្រដាល់របស់ កីឡាករ ឯម ខ្លឹមខ្មៅ អស់រយៈពេលជាង ១០ឆ្នាំមកនេះ ដោយរូបលោកមានសល់អ្វី សម្បីតែផ្ទះសម្រាប់ឲ្យកូនរស់នៅ ១ក៏គ្មានដែរ ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចសប្បុរសជនមួយចំនួន មានភាពអាណិតអាសូរទៅដល់រូបលោកជាខ្លាំង។

ទន្ទឹមនឹងរឿងមួយនេះដែរ ក្រោយពីទទួលបានដំណឹង និងឃើញភាពជាក់ស្ដែង នៃស្ថានភាពរបស់កីឡាកររូបនេះ ហាក់មានការលំបាកនោះ ក្នុងនោះដែរ នារសៀលកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ហាក់ ដាណា ភរិយាឯកឧត្ដម ហ៊ុន គឹមជាតិ ក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វែងរកកីឡាកររូបនេះ ដើម្បីឧបត្ថម្ភថវិកាមួយចំនួន ដែលក្នុងនោះដែរលោកជំទាវ ហាក់ ដាណា បានសរសេរយ៉ាងដូច្នេះថា៖”មាននរណាម្នាក់ស្គាល់គាត់ទេ? និងទាក់ទងគាត់បានដោយរបៀបណា? ពិតជាគួរឲ្យអាណិតខ្លាំងណាស់”។

យ៉ាងណាមិញ បន្ទាប់ពីការប្រកាសរបស់លោកជំទាវ ហាក់ ដាណា រួចមក ស្រាប់តែមុននេះ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកលោក K01 បានចុះទៅជួបសំភាសន៏ជាមួយកីឡាករ ឯម ខ្លឹមខ្មៅ ដើម្បីជជីកសួរនាំពីជីវិតរស់នៅប្រចាំថ្ងៃ នឹងបាននាំយកថវិកាចំនួន ១លាន ២សែនរៀល ប្រគល់ទៅដល់កីឡាកររូបនេះ ដើម្បីជួយសម្រួលការដោះទល់មួយគ្រា។

Related posts

Leave a Comment