ស្រស់ស្អាតណាស់! សុគ​ន្ធ និសា ស្លៀកមួយឈុតនេះសាកសមអស់ទាស់តែម្ដងជាមួយនិងទឹកមុខបែបសុភាពៗបែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពក្នុងផលិតកម្ម​រស្មីហង្សមាសអ្នកនាង​ សុគន្ធ និសា អ្នកគាំទ្រទាំងឡាយប្រាកដជាបានជ្រាបរួចមកហើយថា តារាស្រីរូបនេះ ក្រៅពីមានទេពកោសល្យសិល្បៈដ៏ប៉ិនប្រសប់ និងមានចរិតសុភាពស្រគត់ស្រគំ ពូកែបត់បែនបានគ្រប់កាលៈទេសៈហើយនោះ នាងក៏តែងតែត្រូវបានមហាជន និយាយសរសើរអំពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ជាញឹកញាប់ផងដែរ

ពិសេសនៅពេលដែលបង្ហាញមុខតាមបណ្ដាញសង្គមម្ដងៗ។ជាពិសេស កាលពេលថ្មីៗនេះ សុគន្ធ នីសា ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួនជាច្រើនសន្លឹកថែមទៀត នៅលើបណ្ដាញសង្គម ដោយបានបង្ហាញសម្រស់ដ៏ស្រស់ផូរផង់ ជាមួយនឹងការស្លៀកសម្លៀកបំពាក់បែបជាឈុតប្រពៃណីខ្មែរ ដែលមានការរៀបចំតុបតែងម៉ូតសក់និងការផាត់មុខបែបជានារីសុភាពរម្យទមម្នាក់

រួមជាមួយស្នាមញឹញឹមយ៉ាងស្រទន់របស់តារាស្រីនេះថែមទៀតនោះ មើលយូរៗទៅ សុគន្ធ នីសា ពិតជាស្រស់ស្អាត មិនចាស់តាមវ័យ គួរឲ្យចង់គយគន់តែម្ដង។ដោយឡែកតាមរយៈរូបភាពថ្មីៗជាច្រើនសន្លឹករបស់តារារូបនេះ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម យើងឃើញថា មានអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តជាមួយរូបភាពទាំងនោះ និងបានពោលពាក្យសរសើរជាហូរហែផងដែរ៕ប្រភព៖khmerload

Related posts

Leave a Comment