ក្រោយវះកា​ត់បានជោគជ័យ ឧកញ៉ា ម៉ុង ឫទ្ធី និយាយ ថា “ខ្ញុំ​សូម​អភ័យទោស​ដល់​ប្រិយមិត្ត​យើងទាំងអស់ ចំពោះ​ពាក្យ​សំដី​មិន​ សមរម្យ​ដែល​ខ្ញុំ​បាននិយាយ​ផ្តែផ្តាំ​ ទៅកាន់​ក្រុម​គ្រួសារ ប្រពន្ធកូន​​ មុនពេល​ចូល​បន្ទប់​វះកាត់​ ​ដោយគិតថា ​ភាគរយ​នៃការ​រស់នៅ​បន្តទៀត​មានមិន​ច្រើន​ និង​ដើម្បី​កុំឲ្យ​ប្រពន្ធ​កូន​ មានការ​ត​ក់ស្លុ​ត​ផង​ ក៏​បាននិយាយ​…” (មានវីដេអូ)

កាលពី ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះវីដេអូមួយ ធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ និងភ្ញាកផ្អើលជាខ្លាំង។ លោកបានភ្ជាប់សារខ្លីមួយ តែបង្កប់ន័យជ្រៅ ដោយសរសេរថា “ថ្ងៃ​សុក្រ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២០​ ផ្តែផ្តាំកូន​ៗអោយហើយ​ខ្លាចពួក​វាចែក​ទ្រព្យសម្បត្តិ​គ្នា​មិន​ស្មើ មុនពេល​ចូល​បន្ទប់​វះកាត់​ ។”។

នៅទីបំផុត ការវះកាត់ របស់លោកឧញ៉ា បានជោគជ័យហើយ លោកក៏បានបញ្ជាក់ឲ្យដឹងថា “អរគុណ​ច្រើន​ខ្លាំង​ណាស់ ​ចំពោះ​សាស្ត្រាចារ្យ​ មហាបរិញ្ញា ​គួច​ ហាច​ ព្រម​ទាំង​សហការី​ មន្ទីរ​ពហុព្យាបាល​ សំពៅមាស​ ដែលបាន​ជួយ​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ​អោយរួចចាកផុត​ ពីសេចក្តី​ស្លា​ប់​ ក្នុង​ថ្ងៃ​សុក្រ​ទី​០២​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ ។

លោក​មហាបរិញ្ញា​មាន​ប្រសាសន៍​ថា​ ​ពេទ្យ​គាត់​សាងសង់​ឡើង​ សម្រាប់​ទទួល​ប្រជាជន​ក្រ និង​មធ្យម​ ដែល​ជិះ​ម៉ូតូ​ឬឡាន​ជជុះ​ទេ​ អ្នក​ធំជាងគេ ​ដែលមកសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​របស់​គាត់ ​មានតែ​ឯកឧត្តម​ហ្នឹង​ហើយ​ ខ្ញុំ​សូមវាយ​តម្លៃ​ខ្ពស់ ដល់​សេវាកម្ម​ក៏ដូចជា​សម្ភារឧបករណ៍​ពេទ្យ​​ មិនចាញ់​បរទេស​ប៉ុន្មាន​ទេ​ ។”។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២០ លោកបានបង្ហោះសារមួយទៀត ថា “ខ្ញុំ​សូម​អភ័យទោស​ដល់​ប្រិយមិត្ត​យេីងទាំងអស់ ចំពោះ​ពាក្យ​សំដី​មិន​ សមរម្យ​ដែល​ខ្ញុំ​បាននិយាយ​ផ្តែផ្តាំ​ ទៅកាន់​ក្រុម​គ្រួសារប្រពន្ធកូន​​មុនពេល​ចូល​បន្ទប់​វះកា​ត់​ ​ដោយគិតថា ​ភាគរយ​នៃការ​រស់នៅ​បន្តទៀត​មានមិន​ច្រេីន​ និង​ដេីម្បី​កុំអោយ​ប្រពន្ធ​កូន​មានការ​ត​ក់ស្លុ​ត​ផង​ ក៏​បាននិយាយ​ខុស ​ដោយ​អ​ចេតនា​ មិនបាន​គិត​ទុកជាមុន​ បេីរនាប​បាក់​ អាច​យក​រនាប​មកជួសវិញបាន​ តែបេី​សំដី​ហួស​ មានតែ​សុំទោស ​ដល់​ប្រិយមិត្ត​យេីង​ទាំងអស់គ្នា ​តែប៉ុណ្ណោះ​​ ខ្ញុំ​និយាយ​នេះ ​ជា​អ្នក​ជម្ងឺ ​ដែលមាន​ការ​ភិតភ័យ​ និង​ជាលក្ខណៈ​​បុគ្គល​ផ្ទាល់​ខ្លួន​​ទេ​ ក្នុង​នោះ​ផងដែ​រ ក៏សូ​ម​អរគុណ​ ដល់​ប្រិយមិត្ត​យេីង​ទាំងអស់គ្នា​ដែលបាន​ជូនពរ​ដល់រូបខ្ញុំ​ ពេលនេះ​ ខ្ញុំ​បាន​ធូរស្បើយ​ពី​ជម្ងឺ​វិញ​បន្តិច​វិញហេីយ​ ។”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាព ខាងក្រោមនេះ ៖

Related posts

Leave a Comment