ស្អាតហើយចិត្តល្អទៀត! នារីដ៏ស្រស់ស្អាតម្នាក់ បានជួយលោកពូដែលពិកាជើងម្ខាងនេះ អោយទទួលបាននៅការព្យាបាលហើយនៅឯ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានមានការចាប់អារម្មណ៍ និងមានក្តីអាណិតអាសូរជាខ្លាំង ដែលឃ្លីបវីដេអូមួយបានបង្ហាញពីទិដ្ឋភាពរបស់លោកពូម្នាក់ ដែលគាត់មានជេីងពិកា និងរងរបួសហេីមជេីងជាខ្លាំង បានជួយសំរួលចរាចរណ៍ដែលកំពុងកកស្ទះខ្លាំង ធ្វេីឲ្យអ្នកដំណើរមួយចំនួនដែលបេីកឆ្លងកាត់ មានក្តីអាណិតអាសូរ និងបានឈប់ជូនជាថវិកាបន្តិចបន្តួចដល់លោកពូទៀតផង។យ៉ាងណាមិញ ដោយក្តីអាណិតអាសូរជាពន់ពេក នារីដ៏ស្រស់ស្អាតម្នាក់ ក៏បានជូនជាថវិកាបន្តិចបន្តួច

និងបានខិតខំប្រកាសស្វែងរកជំនួយពីសប្បុរសជនជួយដល់លោកពូ ហេីយអ្វីដែលគួរឲ្យកោតសរសើរនោះ ប្អូនស្រីក៏បានចំណាយពេលវេលាផ្ទាល់ខ្លួន ជូនលោកពូពិកាម្នាក់នេះទៅមន្ទីរពេទ្យដេីម្បីធ្វើការព្យាបាលថែមទៀតផង។ជាក់ស្តែង បេីតាមការបញ្ជាក់ឲ្យដឹងពីនារីដ៏ស្រស់ស្អាតរូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Soy Chanthany បានមានការរៀបរាប់ថា៖ « លទ្ធភាពខ្ញុំជួយពូគឺបានតែប៉ុណ្ណឹងទេ នេះគឺជាជំនួយរបស់បងៗខ្ញុំបានជូនពូហេីយ សូមអរគុណដល់លោកគ្រូ អ្នកគ្រូលោកគ្រូវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរុស្ស៊ី ដែលយល់ព្រមធ្វេីការព្យាបាលគាត់ នឹងទឹកចិត្តដ៏ប្រពៃណ៍ Mithona Kheng ដែលជួយរត់ការណ៍អោយប្អូនជូនលោកពូ នឹងម្ចាស់ជំនួយបង SokLeng Lim Seam teav Chanra Chee »។ប្រភព ៖ ហ្វេសប៊ុក

Related posts

Leave a Comment