ជួយគាត់ផងបងប្អូន! តារាសម្តែងជើងចាស់លោក ចាន់រិទ្ធ មេធានី កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារតែជំងឺមួយនេះ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានស្គាល់និងដឹងហើយថាតារាសម្តែងលោក ចាន់រិទ្ធ មេធានី ដែលមានកេរ្ត៏ឈ្មោះល្បីល្បាយមួយរូបកាលពីជំនាន់ទស្សវត្សន៏ ៩០ និងមានប្រជាប្រិយជាខ្លាំង។ ដោយឡែក ក្នុងនោះលោកក៏ធ្លាប់បាន សម្តែងជាមួយនឹងលោក ខៃ ប្រសិទ្ធ, អ្នកនាង អម្ពរ ទេវីជាដើម។យ៉ាងណាមិញ ស្រាប់តែពេលនេះតាមរយៈគណនីហ្វេសប៊ុករបស់លោក សាវីន ហ្វីលីព បានធ្វើការសរសេរបង្ហោះនៅក្នុង បណ្តាញសង្គមថា “ជួយស៊ែផងបងប្អូន!

លោក ចាន់រិទ្ធ មេធានី តារាសម្ដែងជើងចាស់ជំនាន់លោក ខៃ ប្រសិទ្ធ ពេលនេះកំពុងឈឺធ្ងន់ ដោយសារជំងឺទឹកនោមផ្អែមកំពុងវាយលុក។ជាក់ស្តែង គាត់បានផ្ញើសារសំឡេងមកខ្ញុំ ប្រាប់ឲ្យខ្ញុំជួយប្រាប់ទៅមិត្តសិល្បករដទៃទៀត ដែលមានជីវភាពរស់នៅប្រសើរជាងគាត់ ឲ្យជួយគាត់ផង ព្រោះគាត់កំពុងស្ថិតក្នុងស្ថានភាពលំបាកបំផុត ជាពិសេស គឺលោក ខៃ ប្រសិទ្ធ មេត្តាជួយគាត់ផង។ ខ្ញុំធ្លាប់បរិច្ចាគថវិការផ្ទាល់ខ្លួនរបស់ខ្ញុំ ជួយគាត់ច្រើនដងមកហើយកាលពីលើកមុនៗ។ បើមានបងប្អូនសប្បុរសជនណា ចង់ជួយគាត់ នេះជាលេខគាត់ ០១២ ៥៦ ៧៥ ៣៣ “៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment