ពិតជាល្អខ្លាំងណាស់! លែងលំបាកហើយទៀតហើយ បន្ទប់ទឹកសាធារណៈកម្រិតស្តង់ដារអន្តរជាតិនឹងដាក់ឱ្យដំណើរការនៅបរិវេណមុខប្រាសាទអង្គរវត្ត

យោងតាមហ្វេសបុកផេចផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា Apsara Authority បានជូនដំណឹងថា: បន្ទប់ទឹកសាធារណៈកម្រិតស្តង់ដារអន្តរជាតិនឹងដាក់ឱ្យដំណើរការនៅបរិវេណមុខប្រាសាទអង្គរវត្តនៅក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណភាពនៅបរិវេណខាងលិចប្រាសាទអង្គរវត្តអាជ្ញាធរជាតិអប្សរា

បានដាក់ឱ្យដំណើរការបន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិដែលមានទីធ្លាធំទូលាយ​ និងបំពាក់ទៅដោយសម្ភារ​បរិក្ខារ​ទំនេីប​ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីលានបដិសណ្ឋារកិច្ច។ អគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន​ Green Angkor Culture PLC.

មានបន្ទប់ស្រី​ចំនួន៨ បុរសចំនួន៦ បង្គន់នោមបុរសចំនួន៦ និងបង្គន់សម្រាប់ជនពិការចំនួន២​ (ស្រី១ប្រុស១) សម្រាប់ឱ្យភ្ញៀវទេសចរជាតិ​ អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់​ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព​ បរិស្ថាន និងអនាម័យ នៅតំបន់រមណីយដ្ឋានអង្គរ​ បេតិកភណ្ឌពិភពលោក​។បន្ទប់ទឹកអនាម័យនេះនឹងស្ថិតក្រោមការថែទាំរបស់គ្រឹះស្ថានអង្គរ​ ដេីម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍​ក្នុងរមណីយដ្ឋាន​អង្គរ៕

Related posts

Leave a Comment