អ្នកនាង ឳក សុគន្ធកញ្ញា នៅតែរក្សាកូនក្រុមទាំង៣នាក់នេះបានដើម្បីបន្តទៅវគ្គផ្ដាច់ព្រ័ត្រ អ្វីដែលពិសេសនោះថា

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនដឹងហើយថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ យប់មិញនេះ នេះក្នុងកម្មវិធីប្រឡងប្រជែងចម្រៀងលំដាប់ថ្នាក់ពិភពលោកX Factor Cambodiaរដូវកាលទីមួយរបស់ស្ថានីយន៍ទូរទស្សន៍ហង្សមាសHDTVវគ្គLive Show Semi Finalពាក់កណ្ដាលផ្ដាច់ ព្រ័ត្រ។ យ៉ាងណាមិញ កាលពីរាត្រីយប់មិញនេះពិតជាកក្រើកខ្លាំងណាស់ ដោយសារតែកម្មវិធី X Factor Cambodiaបានឈានចូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ បេក្ខជនគ្រប់រូបបានប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ដោយម្នាក់ៗខិតខំបញ្ចេញសមត្ថភាពអស់ពីកម្លាំងកាយចិត្តដើម្បីអាចបន្តដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។តែកម្មវិធីតម្រូវអោយមានបេក្ខជនតែ៤រូបប៉ុណ្ណោះ

ដែលអាចបន្តដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្របាន។ដោយឡែក ដូច្នេះត្រូវជម្រុះកូនក្រុមចំនួន២នាក់ចេញ ដែលទទួលបានការបោះឆ្នោតតិចជាងគេ។អ្វីដែលមហាជនស្ងើចសរសើរបំផុតនោះគឺកូនក្រុមរបស់ឳក សុគន្ធកញ្ញាទាំងបីនាក់ ពិតជាមិនធម្មតានោះទេពួកគេទាំងបីនាក់ អាចបន្តដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្របាន ដោយទទួលបានការបោះឆ្នោតគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ ជាក់ស្តែង ចំណែកឯកូនក្រុមរបស់ខេមរៈសិរីមន្តនឹងណុប បាយ៉ារិទ្ធិ មិនអាចបន្តដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រនោះទេ ដោយពួកគេបានធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រនេះហើយ។មានតែកូនក្រុមរបស់កញ្ញា សុខស៊ីឡាលីនម្នាក់គត់ដែលអាចបន្តដំណើរទៅវគ្គផ្ដាច់ព្រ័ត្រដើម្បីប្រកួតដណ្ដើមពានជាមួយនឹងកូនក្រុមរបស់ក សុគន្ធកញ្ញា។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment