មុខគួរឲ្យស្រលាញ់ដល់ហើយ! កូនតូចម្នាក់ ដែលត្រូវគេយកទៅបោះចោល លើគំនរសំរាម ពេលធំ មុខមាត់គួរគ្រឺតណាស់

ភ្នំពេញ៖ បងប្អូនជាច្រើន ប្រាកដជាបានជ្រាបហើយ អំពីដំណឹងក្មេងស្រីដ៏គួរឲ្យអាណិត ម្នាក់ ត្រូវបានម្តាយ យកទៅបោះចោលនៅគំនរសំរាម ទាំងដែលមានភ្លៀងធ្លាក់ បណ្តាលឲ្យគាត់ត្រូវសត្វដង្កូវចូលត្រចៀក ទម្រាំតែលាងសំអាត និងធ្វើការព្យាបាលគាត់បានជាសះស្បើយដូចដើមវិញ ។ នាពេលនោះផងដែរ ក៏មានបុគ្គលចិត្តល្អ បានយកទៅចិញ្ចឹមបីបាច់ ធ្វើជាកូនបង្កើត ផ្តល់ការមើលថែ ផ្គត់ផ្គង់ បានយ៉ាងល្អ។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន​ គឺជាថ្ងៃដែលអូនតូច ត្រូវទៅចាក់ថ្នាំ បង្ការ។ អូនតូច ត្រូវបានឪពុកម្តាយថ្មី​ដាក់ឈ្មោះឲ្យយ៉ាងពិរោះថា ធានី ។ ធានី បច្ចុប្បន្ន មានការរីកលូតលាស់ ធំធាត់ ស្រស់ស្អាត និងមានសុខភាពល្អណាស់ ព្រោះបានលោកពុក អ្នកម្តាយថ្មី មើលថែយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។

ធានី ត្រូវបានមហាជន ចាត់ទុកថាជាក្មេងដែលមានសំណាងណាស់​ បន្ទាប់ពីម្តាយចិត្តអាក្រក់យកមកបោះបង់ចោលហើយនោះ ក៏បានជួបមនុស្សដ៏សែនល្អ និងស្រលាញ់ ក្មួយស្រី លើសពីម្តាយបង្កើតទៀត។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ សរសើរពីទឹកចិត្តរបស់អ្នកទាំងពីរនាក់ ដែលបានខិតខំប្រឹងប្រែង មើលថែកូនម្នាក់បានយ៉ាងល្អ ។ សូមឲ្យក្មួយស្រីរស់នៅ សមប្រកប ពិសេសគឺធំឡើងត្រូវយកគំរូតាមប៉ាៗ ដែលជាបុគ្គលម្នាក់ដ៏ល្អ ជួយដល់សង្គម៕

Related posts

Leave a Comment