ក្ដៅៗ! ពេលនេះប៉ូលីសបានរកឃើញតម្រុយនៃការបាត់ខ្លួនរបស់នារីជនជាតិអង់គ្លេសខ្លះៗហើយគឺ

ព្រះសីហនុ ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃទី២៧តុលា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តចុះរុករកស្ត្រីជនជាតិអង់គ្លេសមួយរូបឈ្មោះAmelia Bambridge អាយុ ២១ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង ក្នុងភូមិសាស្ត្រភូមិកោះតូចសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង តាំងថ្ងៃទី២៤តុលា២០១៩ មន្ត្រីផ្លូវការនានាដែលចូលរួមប្រតិបត្តិការរុករកនេះថ្លែងថា

ក្រោយការបាត់ខ្លួនស្ត្រីជនបរទេសរូបនេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានព្យាយាមស្វែងរកដែរ ប៉ុន្តែមិនទាន់ប្រទះឃើញ ទើបនៅថ្ងៃ២៧តុលានេះ កម្លាំងធំរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំផ្ទាល់ដោយឯកឧត្តមអភិបាលខេត្ត បើកប្រតិបត្តិការរុករកនៅលើកោះនេះ ទាំងនៅលើគោកនិងក្នុងទឹកសមុទ្រដោយមានការចូលរួមពីក្រុមអ្នកមុជទឹកផងដែរ។ ទោះជាយ៉ាងនេះក្តី មន្ត្រីនៅមិនទាន់បញ្ជាក់បានថា ការបាត់ខ្លួនរបស់ស្ត្រីជនជាតិអង់គ្លេសរូបនេះ ជាការវង្វេងផ្លូវជាប់ក្នុងព្រៃលើកោះដូចជនបរទេសមួយចំនួនដែលធ្លាប់វង្វេងក្នុងព្រៃលើកោះនេះកន្លងមក ឬមានហេតុការណ៍អ្វីផ្សេងនៅឡើយ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment