ចូលរួមរំលែកទុក្ខផង! អ្នកនាង ខ្ញុង មានទុក្ខធំដោយលោកយាយបានទទួលមរណភាពហើយដោយសារតែ

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនយល់និងដឹងហើយថា ជីវិតមនុស្សគ្រប់រូបដែលកេីតមកនេះ មានវាសនាខុសៗគ្នា និងមានជីវិតរស់នៅមិនដូចគ្នានោះទេ សូម្បីអាយុកាលរបស់មនុស្សម្នាក់ៗ ក៏មិនដូចគ្នានោះដែរ។ ដោយឡែក កាលពីម្សិលមិញនេះ អ្នកនាង ខ្ញុង តារាកំប្លែងដ៏ល្បីក្នុងប្រទេសកម្ពុជា បានបាត់បង់នូវសាច់ញាតិជាទីស្រលាញ់ ដែលធ្វើឲ្យរូបនាងមានក្តីក្រៀមក្រំជាខ្លាំង។យ៉ាងណាមិញ សូមជម្រាបដែរថា អ្នកនាង សុកាន់ដា ហៅ ខ្ញុង គឺជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងក្រុមនាយ ពាក់ មី និងប្រចាំស្ថានីយទូរទស្សន៍ CTN ។ តារាកំប្លែងស្រីរូបនេះ តែងតែបង្កអោយមានការផ្ទុះសំណេីចជាខ្លាំង

ដល់មហាជននានា តាមរយៈវោហារស័ព្ទចាក់ទឹកមិនលេចតែម្តង ទេីបតារាកំប្លែងស្រីរូបនេះ តែងតែទទួលបាននូវការគាំទ្រមិនចេះរីងស្ងួតផងនោះ។ជាក់ស្តែង កាលពីម្សិលមិញនេះ អ្នកនាង ខ្ញុង បានមានទុក្ខជាទំងន់ ខណៈដែលខ្លួនកំពុងតែសម្ដែងនៅក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ស្ថានីយទូរទស្សន៍ CTN ដេីម្បីបង្កើតជាទស្សនីយភាពសំណើចសើចទៅកាន់អ្នកទស្សនានោះ រូបនាងបែរជាទទួលបាននូវដំណឹងមរណភាពរបស់លោកយាយខ្លួនទៅវិញ ធ្វើឲ្យតារាស្រីរូបនេះ

មានក្តីក្រៀមក្រំនិងរន្ធត់ចិត្តជាខ្លាំង។ដោយឡែក ដំណឹងដ៏ក្រៀមក្រំបំផុតនេះ អ្នកនាង ខ្ញុង ក៏បានបង្ហាញពីអារម្មណ៍សោកស្ដាយជាខ្លាំង ខណៈដែលបាត់បង់លោកយាយជាទីស្រលាញ់ ដោយនាងបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖«យាយស្លាប់ហើយ ស្ដាយណាស់ដែលមិនបានទាន់ដង្ហើមយាយ ចប់រាត្រីកំសាន្តចៅនឹងទៅភ្លាម»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment