ភ្នំពេញ ៖ មហាជនជាច្រើនមានការអាសូរជាខ្លាំង ដោយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨:៣៥នាទី នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ មានក រ ណី ឃាត កម្ម មួយបានកេីតឡេីង ដោយមានជនស ង្ស័យមិនស្គាល់អត្ដសញ្ញាណបានយកដុំថ្ម គប់ទៅលើរថយន្ដមួយគ្រឿងដែលកំពុងបើកបរដឹកទំនិញពីខេត្ដក្រចេះ សំដៅទៅផ្ទះវិញ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះ ទៅចំដើមទ្រូងម្ដុំចុងដង្ហើម ជន រង គ្រោះ រងរបួសធ្ងន់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងដើមកៅស៊ូ បន្ថែមទៀត។ជាក់ស្តែង ក្រោយពីបានទទួលព័ត៌មានភ្លាម
សមត្ថកិច្ចក៏បានចុះដល់កន្លែងកេីតហេតុ ហើយបានបញ្ជូន ជន រង គ្រោះមកមន្ទីពេទ្យបង្អែកស្រុកចំការលើ តែ ជន រង គ្រោះបានស្លា ប់ពេលបញ្ជូនដល់មន្ទីពេទ្យ។ ជន រង គ្រោះឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រសាទបាល័ង្គ ខេត្តកំពង់ធំ។ក្នុងនោះដែរ បន្ទាប់ពីមានការខិតខំប្រឹងប្រែងពីសមត្ថកិច្ចបេីកការស៊ើបអង្កេតដេីម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញារួចមក ពេលនេះជន ស ង្ស័យ
ត្រូវបានសមត្ថកិច្ចវែកមុខចាប់ខ្លួនបានហេីយ។ យ៉ាងណាមិញ គិតមកដល់ពេលនេះ ស ព ជន រង គ្រោះ ខាងលេីត្រូវបានក្រុមគ្រួសារបានរៀបចំប្រារព្ធធ្វើពិធីបុណ្យតាមប្រពៃណី និងបានធ្វើការបូជារួចរាល់ហើយ។ ក្នុងនោះដែរ នៅក្នុងទិដ្ឋភាពពិធីបុណ្យ ស ព ខណៈពេលធ្វើការបូជា និងជាពេលដែលត្រូវលាគ្នាជាលេីកចុងក្រោយនោះ ស្រ្តីជាប្រពន្ធ ស ព ជន រង គ្រោះ បានស្រែកទ្រហោយំជាខ្លាំង ដែលពិតជាសង្វេគគួរឲ្យខ្លោចចិត្តណាស់។សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក