ក្រោយសម្រាល ស្រាប់តែ ភរិយា ប៉ែន ចំរុង និយាយថា “មនុស្សស្រីភាគច្រើន ចូលចិត្តនិយាយថា​ មនុស្សស្រីលះបង់ច្រើនណាស់ ដើម្បីប្តី ខំពរពោះអោយគេ លះបង់សម្រស់​ រូបរាងជាដើម តែខ្ញុំ បែរជាមិនដែលគិត អញ្ចឹងសោះ​ ព្រោះ…”

កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ភរិយា លោក ប៉ែន ចំរុង បានសម្រាលកូនស្រី ដោយជោគជ័យហើយ ដោយម្តាយ និងកូន មានសុខភាពល្អខ្លាំងណាស់។ កូនស្រី របស់ អ្នកទំាងពី មានឈ្មោះ ប៊ែល (Bell) មានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ទំាងលោក ប៉ែន ចំរុង និងភរិយា តែងតែបង្ហាញក្តីស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង ចំពោះគ្រាប់ពេជ្រ មួយនេះ។

លុះមកដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ គេឃើញ ភរិយា លោក ប៉ែន ចំរុង បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្នុងហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់យ៉ាងច្បាស់ៗ ចំៗថា ៖

តែខ្ញុំបែរជាមិនដែលគិតអញ្ចឹងសោះ​ ព្រោះអី មិនមែនជាកូនគេតែម្នាក់ឯណា​ ជាកូនខ្ញុំដែរតា​ ខ្ញុំស្រឡាញ់​ ខ្ញុំចង់បាន​ ខ្ញុំចង់ពរពោះ​ ខ្ញុំពេញចិត្ត​ មិនមែនដើម្បីប្តីទេ គឺខ្ញុំពរពោះដើម្បីខ្លួនឯង​ ខ្ញុំចង់មានកូន​ ខ្ញុំមិនបន្ទោសប្តី​ ឬទំលាក់កំហុស ពេលដែលពរពោះពិបាកអោយប្តីទេ​ ទោះគ្មានប្តី ក៏ខ្ញុំចង់បានកូនដែរ កូនកើតចេញពីការស្រទ្បាញ់ ពេញចិត្ត ចង់បាន​ មិនមែនតួនាទី ឬលះបង់ដើម្បីអ្នកណាទេ”។

ក្រោយឃើញ បែបនេះ អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ភ្លាមៗថា ៖ ត្រូវហើយបង, គាំទ្រ​សំដីអូន​ គិតដូចបងណាស់, បងក៏គិតអ៊ីចឹងដែរ បងគិតយូរហើយ តែមិនមានពេលនិយាយសោះ នេះជាសំដីដែលបងចង់និយាយ, ការមានប៊េបីដោយការស្រលាញ់ គឺជាក្ដីសុខរបស់ ម៉ាក់ប៉ា, ឯងធ្វេីត្រូវហេីយ នេះហើយ​ដែលគេហៅថា មនុស្សស្រីម្នាក់ ទទួលស្គាល់កាពិត ចំពោះគ្រួសារ មានរឿងអ្វីក៏ដោយ ក៏ត្រូវទ្រាំដេីម្បីកូន ទ្រាំមេីលផង។ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត បង្ហាញពីការគាំទ្រសំដីរបស់ ភរិយា លោក ប៉ែន ចំរុង៕

Related posts

Leave a Comment