ទស្សនិកជនទូទៅ ពិតជាស្គាល់ ច្បាស់ជាក់ជាមិនខាន អ្នកនាង គង់ សុជាតិ ដែលជាពិធីការីនីមួយរូប ដ៏ឆ្នើមប្រចាំប្រទេសកម្ពុជាយើងនោះ ហើយក៏ត្រូវជា ភរិយារបស់ លោក ជា វិបុល ដែលជាពិធីករដ៏ល្បីមួយរូប ផងដែរ ដោយអ្នកទំាងពីរទទួលបានការគាំទ្រ ពីហ្វេនៗជាច្រើនរបស់ខ្លួនមកទល់ពេលនេះ ហើយលោក ជា វិបុល និងភរិយា ក៏តែងលេចមុខក្នុងកម្មវិធីធំៗ មិនដែលដាច់ឡើយ។
ស្រាប់តែ មកដល់ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ជា វិបុល កោរសក់បួស នៅវត្តនិគ្រោធវ័ន ហៅវត្ត គល់ទទឹង មើលទៅទឹកមុខពិតជាជ្រះថ្លាខ្លាំងណាស់។
ក្នុងនោះ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃពិធីបំបួសនេះ ហើយភ្ជាប់សារបញ្ជាក់ថា “សូមអោយសទ្ធាបុណ្យនៃការបួសរបស់លោកបង បានជាផលបុណ្យអោយបានជាកុសលដ៏ថ្លាថ្លៃ និងបានជាការលើកស្ទួយព្រះពុទ្ធសាសនា”។ គង់ សុជាតិ ក៏បានប្រាប់បន្ថែមនៅក្នុង comment នៃផុសនេះថា “តេគុណម្ចាស់ សាងភ្នួសសងគុណឪពុកម្ដាយ”។
មួយវិញទៀត ភិក្ខុវជិរប្បញ្ញោ គូ សុភាព ក៏មានសង្ឃដីកាផងដែរថា “ពិធីករទូរទស្សន៍ហង្សមាស លោក ជា វិបុល មានសទ្ធាបួសរយៈពេលខ្លី ដេីម្បីឈ្វេងយល់ពីព្រះពុទ្ធសាសនាបន្ថែម។”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ ពិធីកររូបនេះ បានដល់ថ្ងៃសឹកវិញហើយ លោកបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “បួសរយៈខ្លី បានលាចាកសិក្ខាបទហើយ នាំគ្រួសារមកមើលក្មួយ ទើបកើត”៕