អីយ៉ា! ឆ្លងខែថ្មីភ្លាម អ្នកស្រី ទ្រី ដាណា បង្ហោះសារចាក់ដោតមួយឃ្លាបែបនេះថា ហត់កាន់តែច្រើនពេលនេះ…

ហ្វេសប៊ុក ៖ យោងទៅតាមគណនីហ្វេសប៊ុករបស់អ្នកស្រី ទ្រី ដាណា បានធ្វើការបង្ហោះសាររៀបរាប់ទៅកាន់មហាជននិងអ្នកគាំទ្ររបស់អ្នកស្រី ឲ្យបានដឹងថា ៖ « ហត់កាន់តែច្រើនពេលនេះ យើងអាចសម្រាកបានច្រើន សប្បាយបានច្រើនទៅថ្ងៃមុខ បងប្អូនធ្លាប់គិតទេថាចាស់ទៅ គ្រាន់តែចង់បានទ្រនំផ្ទះមួយនៅស្រួលបួល មានឡានមួយគ្រឿងជិះជុំគ្រួសារគ្រប់គ្រាន់ហើយ ហេហេហេ តែអ្នកគិតចឹង ពេលបានហើយ ក៏រឹតតែចង់បានលើសនេះ។ គួរកុំកំណត់គោលដៅចឹង ធ្វើដូចខ្ញុំវិញ កុំដាក់គោលដៅជាទ្រព្យសម្បត្តិ ដាក់គោលដៅជាក្ដីស្រមៃមួយវិញ ទើបវារីករាយជាង។

ខ្ញុំចេះតែគិតថា រាល់ថ្ងៃអីក៏ប្រឹងម៉េស មិនដែលខ្លាចហត់ទេ តែអនាគត ចង់សម្រាកមុនពេល អង្គុយផឹកតែ មើលអ្នកដទៃជោគជ័យតាមអ្វីដែលខ្ញុំធ្លាប់ប្រាប់ ធ្លាប់ជួយ។ ខ្ញុំមិនកំណត់ថា ខ្ញុំត្រូវរកទ្រព្យបានប៉ុណ្ណា ប៉ុណ្ណាទេ ព្រោះវានឹងធ្វើឱ្យយើងចង់បានមិនចេះចប់។ អ្វីដែលខ្ញុំគិត គឺគ្រាន់ចង់ប្រឹងឱ្យអស់លទ្ធភាព រាល់ថ្ងៃធ្វើគុណ១ នឹង១០ រហូតដល់ពេលខ្លះ សួរខ្លួនឯងថាប្រឹងដើម្បីអី? តែពេលខ្ញុំ ឃើញស្នាមញញឹមគ្រប់គ្នា កើតចេញពីការខំប្រឹងរបស់ខ្ញុំ ខ្ញុំពិតជាសប្បាយចិត្តណាស់

រៀនបែងចែកពេលវេលាឱ្យច្បាស់ កុំសប្បាយច្រើនពេក រហូតភ្លេចខ្លួន មិនខ្វល់នឹងអនាគត។ អ្នកខ្លះ គិតថា គ្រាន់តែមួយរស់ មានអីពិបាក។ វាមិនពិបាកទេ តែមិនរីកចម្រើន ហើយក៏មិនអាចជួយអ្នកណាបានដែរ។ អ្នកគិតបែបនេះ ជាមនុស្សអាត្មានិយមណាស់។ កុំរៀនរស់តែម្នាក់ឯង ត្រូវចេះសួរខ្លួនឯងថា រាល់ថ្ងៃបានធ្វើអីខ្លះ ដើម្បីគ្រួសារ ដើម្បីមនុស្សជុំវិញខ្លួន ដើម្បីសង្គម? » ៕

Related posts

Leave a Comment