អីយ៉ា ធ្លាប់តែឃើញ នាយកុយ លេងកំប្លែង លើកនេះ ច្រៀងវិញម្តង ស្តាប់ទៅប្លែកត្រចៀកហ្មង ពិសេសច្រៀងបទ បាសាក់ ទៀត មើលទៅសប្បាយដល់ហើយ សូម្បីតែហ្វេនៗក៏និយាយដែរថា…(មានវីដេអូ)

មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា យើង គឺ នាយកុយ នោះ ហើយក៏ជាដៃគូ ដ៏ស័ក្តសមបំផុត ជាមួយ នាយ ក្រឹម ផងដែរ ព្រោះរាល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង២ ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅ មិនអាចទប់សំណើចជាប់ឡើយ។

ចំណែកនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ នេះ ឆ្លៀតពេលទំនេរ នាយ កុយ បានធ្វើការ Live វីដេអូមួយ ក្នុងហ្វេសប៊ុកផេករបស់លោក ពីការច្រៀងលេងកម្សាន្ត មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយ ជាខ្លាំង ដល់ថ្នាក់ធ្វើឲ្យ អ្នកប្រើប្រាស់ ហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ និងធ្វើការចែករំលែកវីដេអូមួយនេះ ជិត២ពាន់ដងបាត់ទៅហើយ គិតត្រឹមយប់ម៉ោង ១០ នាថ្ងៃដដែលនេះ។

កំពុងតែមើលការ Live របស់ នាយ កុយ ហ្វេនៗជាច្រើន បានចូល comment ថា ៖ ពីរោះណាស់ អាយដល, ខ្ញុំស្រលាញ់ ចូលចិត្តមើលលោកអ៊ុំតាំងពីតូច, ពីរោះណាស់លោកពូ មើលលោកពូសំដែងតាំពីអាយុ៣ឆ្នាំ ដល់ធំ នៅតែចូលចិត្ត មើលលោកពូទៀត, មើលទៅសប្បាយណាស់លោកពូកុយ ។​ តោះដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment