ពុទ្ធោអើយ អាណិតប្រពន្ធគាត់ណាស់! ប្រពន្ធយំរៀបរាប់ឡើងទន់ខ្លួន មុនស ពប្ដីត្រូវបូជា​ចោល​ប្រពន្ធកូនដោយសារតែ (មានវីដេអូ)

ភ្នំពេញ​ ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨:៣៥នាទី នៅម្ដុំចម្ការកៅស៊ូ ចំណុចផ្លូវជាតិលេខ ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការ ខេត្តកំពង់ចាម មានករណីជនសង្ស័យមិនស្គាល់​អត្ដសញ្ញាណ បានយក​ដុំថ្មគប់ទៅលើ​រថយន្ដរបស់ឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ ២៨ឆ្នាំជាតិខ្មែរ ទីលំនៅភូមិ​សាលា​វិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយជនរងគ្រោះបាន​កំពុងបើកបរដឹកទំនិញពីខេត្ដក្រចេះ សំដៅ​ទៅផ្ទះវិញនៅកំពង់ធំ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះ​ទៅចំដើមទ្រូងម្ដុំចុង​ដង្ហើមជនរងគ្រោះ រងរបួសធ្ងន់ ហើយរថយន្ត​រេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងដើម​កៅស៊ូ បន្ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ក្រោយពីបានទទួលពត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋាន​បានចុះដល់កន្លែងកើតហេតុ ហើយបានបញ្ជូនជន​រងគ្រោះមក​មន្ទីពេទ្យបង្អែក​ស្រុកចំការលើ

តែជនរងគ្រោះបានស្លាប់​ពេលបញ្ជូនដល់មន្ទីពេទ្យ។ ចំពោះ​សាកសព បាន​ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើ​បុណ្យតាមប្រពៃណី តាមបញ្ជាលោក សាន សុភៈ ព្រះរាជ​អាជ្ញារង អមសាលាដំបូង ខេត្ដកំពង់ចាម ។ ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញា និងបានចង​ក្រងសំណុំ​រឿងតាមនិតីវិធី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ ការស្លាប់របស់ជនស្លូតត្រង់ គ្មានកំហុសបែបនេះ បានធ្វើឲ្យក្រុមគ្រួសារ និងមិត្តភ័ក្ដជន​រងគ្រោះជាច្រើននាក់ សោកស្ដាយពន់ពេក និងងឿងឆ្ងល់ផងថា តើជនដៃដល់ធ្វើបែប​នេះ ដើម្បីផលប្រយោជន៍អ្វីទៅ? អ្នកដែលរង​ការ​ឈឺចាប់ខ្លាំងជាងគេបំផុតពេលនេះ គឺភរិយាជនរងគ្រោះ នាងបានស្រែកយំឮៗ ក្រោយទទួលដំណឹង​អកុសល​មួយនេះ កើតឡើងចំពោះ​ស្វាមីខ្លួនភ្លាមៗដូច្នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិត្តភ័ក្ដិជិតដិតម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ជាង ម៉ារីន បានសរសេររៀប​រាប់ភ្ជាប់ខ្លឹមសារ ពីការ​តស៊ូរបស់​ជនរងគ្រោះ ដើម្បីប្រពន្ធកូនថា៖ «ប្អូនប្រុសទើបតែនិយាយប្រាប់​បងសោះថា រាល់ថ្ងៃនេះ ប្អូនពិត​ជាពិបាក និងហត់ខ្លាំងណាស់។ ប្អូនបាននិយាយប្រាប់រឿងការងាររបស់ប្អូនមកប្រាប់បងថា បើប្អូន​ខំប្រឹងរក​លុយបានសល់ច្រើនខ្លះហើយ ប្អូនឈប់

និងប្តូរមុខរបបផ្សេង មិនសូវពិបាក និងហត់​អីចឹងទៀត ហើយ និងបានរស់នៅជុំគ្នា​ជាមួយប្រពន្ធនិងកូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្អូនថាទៅឆ្ងាយហើយត្រលប់មកវិញ លាងសំអាតឡាន និងបើខូចឡាន ភាគច្រើនប្អូនធ្វើដោយខ្លួនឯងទៀត បងទើបតែយល់ពីទុកលំបាករបស់ប្អូនឯងសោះ បំណងការងាររបស់ប្អូនឯង ដែលប្អូនប្រាប់បងនោះ វានឹង​ពិបាក​សំរាប់គេ ប៉ុន្តែវានឹងមិនពិបាកសំរាប់ប្អូនទៀតទេ។ បងសោកស្តាយប្អូន និងបំណងការងារ​របស់ប្អូន​ឯងខ្លាំងណាស់ បងក៏ស្រលាញ់ការងារ​ដែលប្អូនគិតហ្នឹង​ប្រាប់ខ្លាំងណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយបងក៏ប្រាប់ប្អូនឯងរួចដែរហើយថា បើបងបានធូរស្បើយការងារ​របស់បងបានខ្លះហើយ បងនិងងាក​ទៅចូលរួមធ្វើការជាមួយ ប្អូនឯងខ្លះ យល់បល់គំនិតល្អ បងគិតថាប្អូន និងជោគជ័យ និងតស៊ូបាន​ពេលនេះ​បងអស់ពេល

និងលែងបានជួបគ្នា និងលែងបាននិយាយគ្នាជាមួយប្អូនទៀតហើយ ពេលវេលាដែលពួក​យើងបានជួបគ្នា បានតិចដងណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែក៏មានន័យខ្លាំងណាស់ដែល សំរាប់ពួកយើង ដែលមានបទពិសោទតិច ឬក៏ច្រើនប៉ុណ្ណា ពួកយើង​អាចប្រាប់​គ្នាបាន។ ប្អូនជាម្ចាស់បើកបរដោយខ្លួនឯង ខំប្រឹងតស៊ូ ជាមនុស្សល្អ មានគំនិត និងពូកែរកសុីណាស់ បង​ស្តាយ​ប្អូនទាំងនៅក្មេងអាចរកលុយបានដោយមិនពិបាកដល់ឪពុកម្តាយប្អូនទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងមានតែសូម​បួងសួងដល់ព្រះ ឬក៏ទេវតា និងវត្ថុស័ក្តិសិទ្ធ​ទាំងអស់ សូមឲ្យតាមថែរក្សា​វិញ្ញាណក្ខន្ធ​របស់ប្អូន ឆាប់បានទៅចាប់ជាតិ និងចាប់កំណើតផងចុះ។ សូមឲ្យវិញ្ញាណក្ខន្ធប្អូនប្រុសទៅ​បានស្ងប់ផង សូម​ឲ្យរាល់​អំពើល្អ​របស់ប្អូន​ និងតាមជួយថែរក្សាប្អូនផងចុះ។ ពិធីលាចុងក្រោយប្រារព្ធធ្វើនាវេលាម៉ោង ៣រសៀល ថ្ងៃទី១ តុលា នេះនៅកំពង់ធំ៕ប្រភព៖ខ្មែរឃ្លូបល

Related posts

Leave a Comment