ជូនពរឲ្យឆាប់ជាសះស្បើយ! លោក អៀង ស៊ីធុល បានប្រាប់ថា ខណៈពេលនេះ លោកមិនទាន់មានការ វះកា ត់ទេ តែត្រូវតាមដាន និងព្យបាលនៅផ្ទះមួយរយៈសិន

ជឿជាក់ថា មានបងប្អូនជាច្រើន ប្រាដកជាបានស្គាល់ តារាចម្រៀងផ្នែកយីកេនិងល្ខោនបាសាក់ដ៏ល្បីឈ្មោះ លោកអៀង ស៊ី ធុល បានធ្លា ក់ខ្លួនឈឺ រហូតដល់ចូលមន្ទីរពេទ្យភ្លាមៗ ព្រោះតែការឈឺចុកចាប់ឈួល ហើយប្រមាត់ហើមឡើងខ្លាំង ទើបត្រូវ បញ្ជូនទៅបន្ទប់ស ង្រ្គោះបន្ទាប់។​ បន្ទាប់ពីលឺដំណឹងរបស់លោកភ្លាម ធ្វើឲ្យបងប្អូនមហាជន និងអ្នកគាំទ្រ ពិសេសមិត្តភក្តិក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង និងសូមជូនពរឲ្យលោកឆាប់ជាសះស្បើយឡើងវិញ។

បន្ទាប់ពីបានទៅដល់មន្ទីរពេទ្យហើយនោះ លោកក៏បានប្រាប់ពីអាការៈ ព្រមជាមួយសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុកថា “សូមថ្លែងអំណរគុណដល់ឯកឧត្តមលោកជំទាវ លោកស្រី លោកគ្រូអ្នកគ្រូ មិត្តភក្ត័ បងប្អូនកូនក្មួយទាំងអស់ ក្នុង និងក្រៅប្រទេស ដែលបានផ្ញើរសារសួរពីអាការៈរោ គ សុខទុក្ខដល់សុខភាពខ្ញុំ មិនទាន់មានការវះ កា ត់ទេ តែត្រូវតាមដាន និងព្យបាលនៅផ្ទះ១ រយៈសិន”។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន សូមឲ្យលោកឆាប់ជាសះស្បើយ និងមានសុខភាព ព្រោះថាបងប្អូនទាំងអស់គ្នា ទាំងក្នុងនិងក្រៅប្រទេស ពិតជាព្រួយបារម្ភ និងគោរពស្រលាញ់លោកខ្លាំងណាស់ ៕

Related posts

Leave a Comment