ចាក់ដោត! លោក ​​ដួង​ សុខ​គា បញ្ជាក់ចំៗថា “បើកូនខ្មែរ 50% ហ៊ានលើកដៃថា ស្អប់សិល្បៈអាយ៉ៃ ឬ ធុញតែមួយម៉ាត់នោះ ខ្ញុំអាចនឹងឈប់នឹករឭក ឬសូម្បីតែច្រៀង រហូតខ្ញុំ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ លោក ​​ដួង​ សុខ​គា អ្នក​សិល្បៈ​ពហុ​ជំនាញ​ម្នាក់ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ និងចាក់ដោតមួយ ក្នុងហ្វេសប៊ុករបស់ខ្លួន ដោយលោក​នឹងអាចឈប់នឹករឭក ឬសូម្បីតែច្រៀង រហូតរូបលោកដាច់ខ្យល់ស្លា​ប់ បើសិនជាកូនខ្មែរ ៥០ភាគរយ ហ៊ានធ្វើបែបនេះ។

លោកបញ្ជាក់យ៉ាងច្បាស់ថា ៖ “បើកូនខ្មែរ 50% ហ៊ានលើកដៃថា ស្អប់សិល្បៈអាយ៉ៃ ឬ ធុញតែមួយម៉ាត់ នោះខ្ញុំអាចនឹងឈប់នឹករឭក ឬសូម្បីតែច្រៀង រហូតខ្ញុំ ដាច់ខ្យល់ស្លា​ប់!

សូមកុំឲ្យអ្នកទ្រទ្រង់សិល្បៈមួយនេះថោ​កខ្លួន! សិល្បៈអាយ៉ៃជារបស់ខ្មែរ។ លោកអ្នកអាចចាប់ចុងចួនជាមួយខ្ញុំឆ្លងឆ្លើយលេងបាន មុននឹងអ្នកថាធុញ។ បើឈ្នះខ្ញុំ ខ្ញុំអាចថាឲ្យអ្នកស្អប់ ឬ មើលងាយ អាយ៉ៃបាន ក៏ប៉ុន្តែបើចាញ់ខ្ញុំវិញ អ្នកគ្មានសិទ្ធិ ប្រមាថដូនតាយើងទេ។ អ្នកមុននឹងចូលទៅក្នុងដី សងព្រះធរណីវិញ អ្នកត្រូវថ្វាយបង្គំសុំទោសតាយ៉ៃ សិន។ ខ្ញុំចង់បញ្ជាក់ថា យើងខ្ញុំខំណាស់ ខ្លាចបាត់ទម្រង់មួយនេះ!”៕

Related posts

Leave a Comment