ខានឃើញយូរ សេន រ៉ានុត នៅតែក្មេង និងសង្ហាដដែល ថែមទំាងដាក់មួយបទទៀតហើយ “បងល្ងង់មែនទេ” ពីរោះណាស់ សូម្បីតែហ្វេនៗក៏និយាយដែរ ថា…(មានវីដេអូ)

អ្នកគាំទ្រជាច្រើនពិតជានៅចាំច្បាស់ តារាចម្រៀង ប្រុសម្នាក់ឈ្មោះ សេន រ៉ានុត នោះ។ រាល់បទជាច្រើនរបស់លោក នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល កាន់តែស្តាប់កាន់តែពីរោះជាប់ចិត្ត មិនជិនណាយឡើយ។

បើទោះបីជាលោក ឃ្លាតឆ្ងាយពីសិល្បៈ និងទៅរស់នៅសហរដ្ឋអាមេរិក ប្រហែល១០ឆ្នាំមកហើយក្តី លោក ហាក់មិនទាន់ដាច់អាល័យក្នុងវិស័យចម្រៀងនេះនៅឡើយទេ ជាក់ស្តែងកាលពីពេលកន្លងទៅ លោកបានបញ្ចេញបទចម្រៀងជាហូរហែផងដែរ សុទ្ធសឹងតែជាបទពីរោះៗ ត្រូវចិត្តអ្នកគាំទ្រជាខ្លាំង។

នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញនេះ លោកបានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “បងល្ងង់មែនទេ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ឡុង សំណាង និង និពន្ធបទភ្លេង ដោយ ផល វឌ្ឍនះ។

ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើន លាន់មាត់ ថា ៖ សែនពីរោះidol, Idol ចិត្តខ្លែង, sound great, សម្លេងនៅតែពីរោះ, ឆ្ងល់អាយដលខ្ញុំ អត់គិតចង់ចាស់តិចទេឬ ខ្ញុំស្ដាប់បទបងតាំងពីខ្ញុំនៅក្មេង ឥឡូវខ្ញុំចាស់បាត់ហើយ បងនៅក្មេង ហើយសង្ហាលើសមុនទៀត, សម្លេងផ្អែមស្រទន់ពិរោះណាស់អាយដល, សម្លេងផ្អែមស្រទន់ ពីរោះណាស់អាយដល, ពីរោះហើយ មានន័យល្អណាស់។

ហើយក៏នៅមានពាក្យសរសើរពីទឹកដមសំនៀង និងរូបសម្រស់ តារារូបនេះ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ សេន រ៉ានុត បកស្រាយបទនេះទំាងអស់គ្នា ៖

Related posts

Leave a Comment