ឯកឧត្តម គួច ចំរើន៖ បានជួបសំណេះសំណាល និងប៉ាវអាហារពេលព្រឹកដល់ក្មេងៗ ជាអ្នកដើរវាយសារ៉ាស្បែកជើង តាមតុគុយទាវ….

ព្រះសីហនុ ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថា លោក ឯកឧត្តម គួច ចំរើន គឺជាអភិបាលខេត្តព្រះសីហនុ ហើយលោក ឯកឧត្តម គួច ចំរើន គឺជាថ្នាក់ដឹកនាំម្នាក់ដែលស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនព្រះសីហនុទាំងមូលព្រោះវត្តមានរបស់លោក បានធ្វើឲ្យខេត្តទាំងមូលមានការប្រែប្រួលពីអវិជ្ជមាន ប្រែក្លាយមកជាវិជ្ជមានវិញដោយសារតែការខិតខំប្រឹងប្រែងរបស់លោក មិនត្រឹមតែប៉ុណ្ណោះទេលោក ឯកឧត្តម គួច ចំរើន គឺជាថ្នាក់ដឹកនាំម្នាក់ដែលមាន គំរូល្អៗ និងមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងខេត្តព្រះសីហនុ។

ហើយនៅក្នុងពេលថ្មីៗនេះគណនីហ្វេសប៊ុកមួយដែលាមនឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ពេលមួយកាលពី ៤ឆ្នាំមុន ខណៈដែលឯកឧត្តមគួច ចំរើន បានជួប និងប៉ាវអាហារពេលព្រឹក ដល់ក្មេងៗ ជាអ្នកដើរវាយសារ៉ាស្បែកជើង និងបានផ្ដល់ថវិកាមួយចំនួន ។ កុមារទាំងអស់ ត្រូវទទួលបានការអប់រំ ដើម្បីអនាគត របស់ពួកគេគ្រប់ៗគ្នា ក៏ជាទំពាំងស្នងឬស្សី ។

Related posts

Leave a Comment