អីយ៉ា លោកជំទាវ ហ៊ុន ស៊ីណាត ដាក់មួយឃ្លាអោយ ម៉ែរួយ និង ថៅកែពេជ្រ ទ្រី ដាណា ឡើងពេញចិត្តស្តូកថា…

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​​លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​ដាក់​មួយ​ឃ្លា​ទៅ​កាន់​អ្នក​លក់​​អនឡាញ​ល្បី​ឈ្មោះ​ពីរ​រូប​គឺលោក​ស្រី ទ្រី ដាណា និង​លោក​ជំទាវ​ ឧកញ៉ា ស្រី ណារួម ហៅ ​ម៉ែរួយ ឃើញ​ហើយ​ពេញ​ចិត្ត​ស្ដូក​តែម្ដង។លោក​ជំទាវ ហ៊ុន

ស៊ីណាត បាន​សរសេរ​រៀបរាប់​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​​លោក​ជំទាវ​ឧកញ៉ា ម៉ែរួយ និង​លោក​ស្រី ទ្រី ដាណា ថា៖” ថ្ងៃសុក្រ ១៥ កើត ខែអស្សុជត្រូវនឹងថ្ងៃទី១-២ ខែតុលាខាងមុខនេះពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន អណ្ដូងទឹក និងវច្ចកុដិ

នៅវត្តពោធិមង្គល ហៅ វត្តទួលព្រះឃ្លាំង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម”។ដូច្នេះ​លោក​ជំទាវ ហ៊ុន ស៊ីណាត សូមថ្លែងអំណរគុណដល់​លោក​ស្រី ទ្រី ដាណា និងព្រម​ទាំង​ស្វាមី​​ដែល​បាន​ចូលបច្ច័យ ២ពាន់​ដុល្លារ​​ក្នុងពិធីឆ្លង​​នូវ​ឈាបនដ្ឋាន និង​

អណ្ដូង​ទឹក​ខាង​លើ។ ក្នុង​នោះ​លោក​ជំទាវ​ក៏​សូម​អគុណ​​ដល់លោកជំទាវឧកញ៉ា ស្រី ណារួម ហៅ​ម៉ែរួយ ដែល​បាន​ ចូលបច្ច័យ៣ លានរៀល ក្នុងពិធីឆ្លងនេះ​។ជាចុង​ក្រោយ​លោក​ជំទាវ ​សូមជូនពរដល់សប្បុរសជនទាំង​អស់ទទួលបាននូវពុទ្ធពរទាំង៤​ប្រការ គឺអាយុ វណ្ណៈសុខ: ពល: កបីឃ្លៀងឃ្លាតឡើយ ៕

Related posts

Leave a Comment