ឌីជេ ណាណា មានសំណាងព្រោះបានជួបស្វាមីល្អ មើលថែប្រពន្ធមិនអោយឃ្លាត សូម្បីមួយជំហាន ក្រោយប្រពន្ធសម្រាលកូនរួច (មានវិដេអូ)

ភ្នំពេញ​ ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថាថ្មីៗនេះ​ ឌីជេ ណាណា​ ទើបតែបង្ហាញមុខកូនប្រុសរបស់ខ្លួនដែលទើបតែសម្រាលរួច កូនប្រុសរបស់ ឌីជេ ណាណា មានអាយុ១០ថ្ងៃជាងហើយបើគិតពីថ្ងៃសម្រាលមកដល់ពេលនេះ ហើយម្តាយនិងកូនឃើញថាមានសុខភាពល្អទាំងពីរនាក់ ។

យ៉ាងណាមិញក្រោយពេលសម្រាលកូនប្រុសដំបូងរួចឃើញថា ឌីជេ ណាណា មានក្តីសុខខ្លាំងណាស់ក្រោយសម្រាលកូនរួចឃើញថាស្វាមីរបស់ ឌីជេ ណាណា បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់នាងហើយគ្រប់ពេលស្វាមីរបស់ ឌីជេ ណាណា តែងតែជួយសម្រាលរាល់ការលំបាករបស់ប្រពន្ធទាំងអស់មិនថាការងារផ្ទះ ការមើលថែប្រពន្ធនិងកូនជាដើម និងនៅមានការងារផ្សេងៗជាច្រើនទៀត ។

ជាក់ស្តែងថ្មីៗនេះ ឌីជេ ណាណា បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ហើយរូបភាពទាំងអស់នោះបានបង្ហាញប្រាប់ថានាងនិងក្រុមគ្រួសារពិតជាមានសុភមង្គលខ្លាំង ចំណែកអូន វីន មានអាយុត្រឹមតែ១០ថ្ងៃជាងសោះឃើញថាមានមុខមាត់ ស្អាតគួរឲ្យក្នាញ់ខ្លាំងណាស់ ។

ទន្ទឹមនិងនេះដែរក្រោយនាងបង្ហោះរូបភាពទាំងអស់នេះរួចមានមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើរូបភាពរបស់នាងហើយមានអ្នកគាំទ្រនាងមួយចំនួនក៏ថែមទាំងសរសើរទៅដល់ស្វាមីរបស់ ឌីជេ ណាណា ផងដែរថាស្វាមីរបស់នាងពិតជាប្តីល្អដែលកម្ររកបានមែន ហើយមានខ្លះទៀតថានាងពិតជាសំណាងខ្លាំងណាស់ដែលរកបានស្វាមីដែលល្អបែបនេះ ព្រោះអីកម្រឃើញមនុស្សប្រុសសម័យឥឡូវធ្វើបែបនេះដាក់ប្រពន្ធទេ នេះបញ្ជាក់ឲ្យឃើញថានាងមិនត្រឹមតែទទួលជោគជ័យនៅក្នុងអាជីបតែមួយមុខទេ តែជីវិគូរបស់នាងក៏សមប្រកបគួរឱ្យសរសើរណាស់៕

Related posts

Leave a Comment