គួរឲ្យអាណិតខ្លាំងណាស់! ជីវិតតារាសម្តែងជើងចាស់ អ្នកស្រី គង់ ប៊ុនសុន ហៅម៉ែស៊ុន ធ្លាក់ខ្លួនដើរទូលនំលក់តាមចិញ្ចើមផ្លូវ រៀបរាប់ទាំងទឹកភ្នែកពីជីវិត ស្តាប់ហើយសែនអាណិត

សិល្បករខ្មែរជើងចាស់មួយចំនួន ដែលមានជីវិតរស់នៅដល់ពេលបច្ចុប្បន្ន បែរជាជួបប្រទះនឹងភាពខ្វះខាតគួរឲ្យអាសូរ ដោយសារតែលែងត្រូវប៉ាន់ក្នុងការសម្តែងពុំសូវទទួលបានការងារក្នុងវិស័យសិល្បៈ ជាហេតុធ្វើឲ្យពួកគាត់បង្ខំចិត្តបង្កើតមុខរបរ និងលក់ដូរនៅតាមដងផ្លូវជាដើម។

ជាក់ស្តែងណាស់ថ្មីៗនេះ តំណាងសិល្បករកម្ពុជា លោក អ៊ឹម ជីវ៉ា ក៏បានចុះយកព័ត៌មាន ផ្តិតយកស្ថានភាពផ្ទាល់របស់តារាតារាសម្តែងជើងចាស់ ធ្លាក់ខ្លួនដើរទូលនំលក់តាមចិញ្ចើមផ្លូវ គឺអ្នកស្រី គង់ ប៊ុនសុន ហៅម៉ែស៊ុន ដែលបច្ចុប្បន្ននេះស្នាក់នៅបន្ទប់ជួលតែម្នាក់ឯង។ អ្នកស្រី គង់ ប៊ុនសុន មានអាយុ៦៥ឆ្នាំ សព្វថ្ងៃនេះមានមុខរបរលក់នំនៅតាមផ្លូវសាធារណៈ និងនៅចិញ្ចើមថ្នល់ ដែលជានំយកមកពីខេត្តកំពត តារាសម្តែងរូបនេះរស់នៅក្នុងបន្ទប់ជួលមួយខែ៩០ដុល្លារ រស់នៅតែម្នាក់ឯង ព្រោះកូនចៅមានគ្រួសារអស់ ហើយជីវភាពក៏ខ្វះខាត៕ សូមទស្សនាការសម្ភាសន៍នៅខាងក្រោមនេះ៖ ប្រភព៖ Khmernote TV

Related posts

Leave a Comment