នាយក្រិប ជួបទុក្ខឪពុកស្លាប់ គាស់ជញ្ជាំងផ្ទះធ្វើមឈូស ជូនដំណើរចុងក្រោយ

ភ្នំពេញ ៖ លើទំព័រហ្វេសប៊ុករបស់តារាកំប្លែង នាយក្រូច បានបង្ហាញនូវមុននេះបន្ដិចពីដំណឹងដ៏សែនខ្លោចផ្សារ ខណៈតារាសម្តែង និងកំប្លែង នាយក្រិប កំពុងជួបទុក្ខផ្ទួនៗត្រឹម៣ខែសមាជិកគ្រួសារស្លាប់៣នាក់ ហើយសពឪពុករបស់នាយ ក៏គ្មានប្រាក់ធ្វើបុណ្យធំដុំតាមប្រពៃណីឡើយ អ្វីកាន់តែក្ដុកក្ដួលទៀតនោះ សូម្បីតែប្រាក់ទិញមឈូស ក៏មិនមាន ត្រូវបង្ខំចិត្តគាស់ជញ្ជាំងផ្ទះជូនដំណើរជាលើកចុងក្រោយតែម្ដង។

ប្រភពពីនាយក្រូច បានបង្ហាញរូបភាពនាយក្រិប និងបងប្អូនរើសឆ្អឹងឪពុកដែលលាយឡំជាមួយកំទេចធ្យូង ឯដៃកាន់កញ្ច្រែង ព្រមសារគួរស្រណោះថា «អាណិតណាស់ នាយក្រិប គាស់ជញ្ជាំងផ្ទះធ្វើមឈូសអោយឪពុកគ្រប់សំលាញ់មួយជីវិតជួយបានតែប៉ុណ្ណឹងទេបើបងប្អូនចង់ជួយគាត់សូមខលទៅលេខនាយក្រិប 098677275 សូមអរគុណ»។

Related posts

Leave a Comment