ពុទ្ធោអើយ! កូនស្រីល្អដូចផ្កា បែរជាអាយុខ្លីត្រូវស្លា ប់បាត់ជីវិតយ៉ាងគួរអោយសង្វេគ ម្ដាយស្រែ កយំស្ទើរស ន្លប់ដោយសារតែ

បរទេស ៖ មហាជនជាច្រើនមានការអាសូរជាខ្លាំង ដោយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីផ្ទុះ អា វុ ធដ៏កក្រើកមួយ នៅប្រទេសថៃ ដែលនៅក្នុងហេតុការណ៌នេះបានធ្វើឲ្យក្មេងស្រីម្នាក់ ស្លា ប់បា ត់ប ង់ជីវិត ដោយសារតែគ្រា ប់ កាំ ភ្លើ ងបា ន បា ញ់ទម្លុះពីក្រោយ ខ្ន ង ធ្លា យចូលដល់ក្នុងបេះដូងស្លា ប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅភូមិឃោគមេឃ ស្រុកណាភូរ ខេត្តបូរីរាំ។យោងតាមរបាយការណ៌របស់ប៉ូលី សក្នុងស្រុកបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លា ប់មានឈ្មោះ ណាត់ថា និឆា អាយុ១៦ឆ្នាំ ជាសិស្សសាលាថ្នាក់ទី១១ នៃវិទ្យាល័យ១កន្លែងក្នុងស្រុកខាងលើ។ដោយឡែក ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ កិតិ ថាត់ឆៃ អាយុ១៩ឆ្នាំ រងរបួ សស្រាល ដោយត្រូវកាំ ភ្លើ ងបា ញ់ត្រូវចំនួន១គ្រាប់

នៅខាងក្រោយខ្នង ប៉ុន្តែមិនជាថ្វីទេ ភ្លាមៗនោះជនរ ងគ្រោះក៏ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្ត។លុះមកថ្ងៃទី២៧ ខែកញ្ញា ប៉ូលី សក៏បានសាកសួរពីដំណើរដើមទងនៃរឿងពីលោក កិតិ ថាត់ឆៃ ដោយលោកបានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុនេះខ្លួនធ្លាប់មានជ ម្លោះទា ស់ទែងជាមួយកូនលោកធំម្នាក់ ដែលរស់នៅស្រុកផ្សេងគ្នា។ លុះមកដល់នៅថ្ងៃយប់កើតហេតុគាត់ រួមទាំងមិត្តភក្ដិប្រហែលគ្នា៦នាក់ បានត្រៀមបើកម៉ូតូត្រឡប់ទៅផ្ទះវិញក្នុងនោះដែរ បន្ទាប់បានចូលរួមពិធីបុណ្យ១នៅក្នុងសាលា ស្រាប់តែមួយសន្ទុះក្រោយមកកំពុងតែជិះម៉ូតូសុខៗ ក៏បានជួបក្មេងៗដែលមានរឿងជាមួយគ្នានោះ ដោយពួកគេបានបើកម៉ូតូជាង៤០គ្រឿង ឃើញដូចនេះមិនបង្អន់យូររូបគាត់ក៏បានបន្ថែមល្បឿនម៉ូតូដើម្បីជិះរត់គេ ចខ្លួន ស្រាប់តែយុវជនទាំងអស់នោះក៏បានជិះម៉ូតូតាមប្រកិតពីក្រោយយ៉ាងជាប់ ព្រមទាំងបានដកកាំ ភ្លើ ងបា ញ់ជាបន្តបន្ទាប់

លុះមកដល់កន្លែងកើតហេតុក៏ស្រាប់តែ ណាត់ថា និឆា បានភ្លាត់សំឡេងស្រែកថា«មិនអាចដកដង្ហើមបានទេ» មុនពេលដែលនាងដា ច់ខ្យ ល់មុននេះបន្តិច។ជាមួយគ្នានេះដែរក្រោយពីទទួលបានដំណឹងម រណ ភា ពរបស់កូនស្រី លោកស្រី សាហ្វុនតាន់ថៃសុង អាយុ៣៨ឆ្នាំ មានការរំជួលចិត្តយ៉ាងខ្លាំង ដោយលោកស្រីបានរៀបរាប់ទាំងអួលដើមកថា កូនស្រីរបស់លោកស្រីគឺជាក្មេងស្រីល្អ គាត់បានតាំងចិត្តសិក្សាហើយត្រូវបានគ្រូ និងមិត្តភក្តិស្រឡាញ់រាប់អានខ្លាំងណាស់នៅសាលារៀន ជាពិសេសកូនស្រីរបស់គាត់ដែលបានតំណាងឱ្យដុនកុករង

នឹងចូលទៅកាន់បវរកញ្ញាសម្រស់នៅរាត្រីនេះ ខ្ញុំមិនគិតថាកូនស្រីរបស់ខ្ញុំនឹងចាកចេញមុនអាយុនោះទេ។លោកស្រីក៏បាននិយាយដូច្នេះទៀតថា ពេលនេះខ្ញុំមានការព្រួយបារម្ភពីស្វាមីរបស់ខ្ញុំយ៉ាងខ្លាំង ដែលគាត់បានត្រឡប់មកពីប្រទេសកូរ៉េអស់រយៈពេល២ថ្ងៃហើយ ដោយគាត់ត្រូវបានគេដាក់នៅក្នុងមន្ទីរឃុំឃាំងរយៈពេល១៤ ថ្ងៃនៅទីក្រុងបាងកក។ ប៉ុន្តែមិនដឹងថាមជ្ឈមណ្ឌលនោះជាអ្វីទេ ហើយនៅតែមិនអាចទាក់ទងបាន ដូច្នេះសូមសំណូមពរឱ្យបុគ្គលិកជួយទាក់ទងប្តីរបស់ខ្ញុំ និងជួយគាត់រកវិធីនិយាយជាមួយប្ដីថា “កូនស្រីបានស្លា ប់ហើយ” ដោយសារតែប្តីរបស់ខ្ញុំមានជំងឺលើ សឈា ម និងជំ ងឺបេះដូ ង ដូច្នេះហើយខ្លាចគាត់រំជួលចិត្តអាចប៉ះពាល់ដល់អា យុ ជីវិ ត ៕ប្រភព ៖ Kapook

Related posts

Leave a Comment