កាលពីម្សិលមិញនេះ នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ សប្បុរសជន២នាក់ប្តីប្រពន្ធ រួមសប្បុរសជនមួយចំនួនទៀត បានធ្វើកម្មវិធីដ៏ពិសេសមួយ នាំ អ៊ុំៗ និងតាស៊ីក្លូ ចំនួន ៣០នាក់ ទៅញុំាប៊ូហ្វេជុំគ្នា ពេលល្ងាច នៅ Master Suki Soup ក្នុង ផ្សារទំនើប ថែមទំាងបានចែកអំណោយមួយចំនួនថែមទៀតផង។
ម្ចាស់ហ្វេសប៊ុកឈ្មោះ “Longsambo Arich” បានបញ្ជាក់បន្ថែមថា “ខ្ញុំបាទ និងភរិយា ព្រមទាំងបងប្អូន សប្បុរសជន បានយកអំណោយ ទៅចែកជូនលោកតាសុីក្លូចំនួន 30 នាក់ នៅហាង NANA NUNANIT នៅក្រោមស្ពានអាកាសផ្សារដីហ៊ុយ ទល់មុខនឹងធនាគារ ABA នៅថ្ងៃ ច័ន្ទទី28 ខែកញ្ញា វេលាម៉ោង 4:00 ល្ងាច
1/ ថវិកាម្នាក់ចំនួន 12មុឺនរៀល
2/ ម៉ាស 1ប្រអប់
3/ អាកុលលាងដៃ 1ដប
4/ ក្រម៉ា 1
5/ អាវយឺត 1
6/ អង្ករផ្ការំដួល 1បាវ 5គីឡូ
7/ មី 1កេះ
8/ នំកោរសែនព្រះខែ 1ប្រអប់
9/ ទឹកបរិសុទ្ធ 1កេះ
10/ សាប៊ូ 1ដប
11/ជែលលាងដៃ 1ដប
12/នំសណ្តែកអប្សារា 1 ប្រអប់(ងូវយីង)
13/ អញ្ជេីញលោកតាសុីក្លូពិសារអាហារ”។
ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា “លោកតាសុីក្លូគាត់ថា លេីកទីមួយហេីយ គាត់ជិះជណ្តេីរយន្ត គាត់ភ័យខ្លាំងណាស់ ផែនដីតែមួយ ប៉ុន្តែខុសគ្នារវាងអ្នកមាន និងអ្នកក្រ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖