ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ស្របពេលលោកជំទាវឧកញ៉ាអ៊ាន សៀវម៉ី កំពុងញុំាអាហារជុំគ្នាជាមួយគ្រួសារនោះ ស្រាប់តែប្រទះឃើញពង្រូលមួយក្បាល។ពេលនោះលោកជំទាវឧកញ៉ាវ័យក្មេងរូបនេះ ក៏បានថតរូបភាពសត្វនោះ បង្ហោះចូលទំព័រហ្វេសប៊ុករបស់ខ្លួន អមដោយការសុំយោបល់ពីអ្នកគាំទ្ររបស់ខ្លួនថាគួរធ្វើយ៉ាងណា ហើយអ្នកគាំទ្រក៏ឲ្យយោបល់ផ្សេងៗតាមការយល់ឃើញរបស់ពួកគេ។ដោយឡែក ក្រោយមក លោកជំទាវឧកញ៉ា ក៏បានរកម្ចាស់វាឃើញ ហើយក៏ធ្វើការប្រគល់វាជូនម្ចាស់ដើមវិញ តែលោកឧកញ៉ាវ័យក្មេងរូបនេះ ហាក់មិនអស់អាល័យនឹងសត្វនោះឡើយ ព្រោះក្នុងអំឡុងពេលគេងសុខៗស្រាប់តែនឹកវាតែម្ដង។ក្នុងនោះដែរ ឧកញ៉ាអ៊ាន សៀវម៉ី បានបញ្ជាក់ដូច្នេះថា
«គេងសុខៗមានអារម្មណ៍ថានឹកវាណាស់អោយគេវិញហើយនៅបែរក្បាលមករកនាងខ្ញុំវិញទៀតបងប្អូន ធ្វើអោយអារម្មណ៍ខ្ញុំស្រណោះឯងណាស់ សង្ឃឹមថា ឯងបានសុខហើយណាអាសំណាង»។ ក្រោយមកលោកជំទាវឧកញ៉ា បានបញ្ជាក់ក្នុងខំមិនថា «អោយទៅម្ចាស់គេវិញហើយអូន តែអារម្មណ៍ចែអត់ស្ងប់សោះ »។តាមរយៈនេះ អ្នកគាំទ្រ បានបញ្ចេញយោបល់ដូច្នេះថា «ហ៊ឺស លាភចូលផ្ទះហើយ បែរជានាំ លាភចេញទៅវិញ អត់យល់ចំណុចនេះ»។ « កុំថាឡើយមនុស្ស សូម្បីតែសត្វ ក៏ស្រឡាញ់អូនដែរ អូនសំឡាញ់
បើអាចសូមអូនជួយចិញ្ចឹមផងទៅអូន បងគិតថា បើគ្មាននិស្ស័យសត្វនេះ មិនអាចទៅដល់ផ្ទះរបស់អូននោះទេ ផ្ទះអ្នកផ្សេងហេតុអីមិនទៅ?»។ « ទៅសុំគេយកមកវិញមកបងស្រីធ្វើម៉េចបើគ្នាចង់នៅជាមួយហើយ តែគ្នាអត់ចេះនិយាយ»។ «ចេះណាស់អាសំណាងពង្រូលចូលរកតែផ្ទះអ្នកមានហើយរូបស្អាតទៀត»។យ៉ាងណាមិញ ឆ្លើយតបនឹងការផ្ដល់យោបល់ ឲ្យទៅសុំសត្វពង្រូលពីម្ចាស់គេវិញនោះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានបញ្ជាក់ថា «ចាំចែសាកទៅនិយាយជាមួយម្ចាស់គាត់សាកមើលសិន »៕ប្រភព៖តារា