ទីបំផុតបទ “ប្លង់រឹង” ច្រៀងដោយ ព្រាប សុវត្ថិ និង និពន្ធបទភ្លេង ដោយ Tempo Tris ចេញហើយ ពីរោះប្លែកត្រចៀកមែន ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើន លាន់មាត់ថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ ខាងផលិតកម្ម Galaxy Navatra បានបង្ហោះសារមួយនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “អ្នកនិពន្ធបទភ្លេង ដ៏ល្បីល្បាញបង្ហាញស្នាដៃតែងតែល្បី “Tempo Tris” នាពេលនេះ បាននិពន្ធបទភ្លេង១ បទសម្រាប់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាលើកដំបូង ក្នុងផលិតកម្ម Galaxy Navatra សង្ឃឹមថាការចាប់ដៃ ផលិតរបស់ពួកគាត់ទាំង២ ជាលើកដំបូង បងប្អូនទាំងអស់នឹងពេញចិត្ត។

បទ៖ ប្លង់រឹង
និពន្ធ Melody និងទំនុកច្រៀង៖ ឡេង ណាវ៉ាត្រា
និពន្ធបទភ្លេង៖ Tempo Tris”។

នៅទីបំផុត នាព្រឹក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ នេះ បទ “ប្លង់រឹង” បានចេញផ្លូវការហើយ ស្តាប់ទៅអត្ថន័យ និងបទភ្លេងពិតជាប្លែកអារម្មណ៍ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ ជាច្រើន លាន់មាត់សរសើរថា ៖

Wow ពីរោះខ្លាំងណាស់ idol ព្រាប សុវត្ថិ, ចម្រៀងមួយបទនេះស្ដាប់ហើយ នឹកដល់បងសុវត្ថិ កាលពីដើម អ៊េមណាស់, ប្លង់រឹង​ អេមណាស់​ idol, និយាយមែន​ គ្រប់បទប្លែកត្រចៀករហូត​ រសជាតិថ្មី, បទភ្លេង ដែល Tempo និពន្ធ ប្លែកហើយ សប្បាយទៀតស្តាប់ទៅ។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ទំាងអស់គ្នា ៖

Related posts

Leave a Comment