បើកបង្ហាញមុខមាត់បច្ចុប្បន្នតួអង្គរឿងមរណៈមាតា​ ស្រស់ស្អាតសង្ហាមិនចាញ់នៅពីក្មេងឡើយ តែសព្វថ្ងែនេះលោកមាន….

ប្រិយមិត្តខ្លះប្រហែលជាបានទស្សនារឿងភាពយន្តខ្មែរជាច្រើនដែលបានចាក់ផ្សាយក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរឿង ព្រះលក្ខសិនវង្ស នាងព្រាហ្មកេសរ និងរឿងមរណៈមាតា​ មានតួអង្គសំខាន់ម្នាក់ដ៏ល្បីល្បាញកាលពីជាង១០ឆ្នាំមុន ឈ្មោះ ឈួន ច័ន្ទរដ្ឋា ដែលជាតួអង្គសំខាន់ តែងតែដើរតួជាព្រះរាជបុត្រតូច​ ក្នុងអំឡុងពេលនោះ មហាជនជាច្រើនកោតសរសើរចំពោះទេព្យកោសល្យនៃការសម្ដែងរបស់រូបគាត់ មិនថាតួអង្គបែបណាក៏គាត់អាចធ្វើបានយ៉ាងរលូត។

ជាក់ស្តែង ក្រោយផ្អាកពីការងារសិល្បៈរួចមក លោកបានរៀបការ និងសាងជីវិតគ្រួសារយ៉ាងមានក្តីសុខ ដោយបច្ចប្បន្ននេះ លោករូបមានប្រពន្ធ និងកូនដែលមានមុខមាត់គួរឲ្យក្នាញ់មិនចាញ់រូបលោកកាលពីក្មេងឡើយ។ ចំពោះជីវិតប្តីប្រពន្ធរូបនេះ ហាក់បីដូចជាសប្បាយរីករាយគ្រប់ពេល ព្រោះរូបភាពដែលបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកសុទ្ធតែផ្តល់ស្នាមញញឹមគ្រប់ពេល និងគ្រប់ទីកន្លែងដែលពួកគាត់បានទៅដើរលេង។

ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះ គាំទ្រខ្សែភាពយន្ដខ្មែរ តារាខ្មែរ ក៏បានស្រាវជ្រាវឃើញតារាវ័យក្មេងរូបនេះកាលបីជាង១០ឆ្នាំកន្លងទៅ ក្នុងនោះគាត់បានបង្ហោះថា “ជឿថាមានមនុស្សមិនតិចទេចង់ស្គាល់គាត់ពេលបច្ចុប្បន្ន ទីបំផុតរកគាត់ឃើញហើយ ព្រះរាជកុមារជាទីស្រឡាញ់ក្នុងក្ដីស្រម៉ៃអ្នកទាំងអស់គ្នាកាលពីតូចដ៏ល្បីក្នុងរឿង (មរណមាតា , ព្រះលក្ខសិនវង្សនាងព្រាហ្មកេសរ…….ល) ពេលនេះគាត់មានប្រពន្ធរួចហើយថែមទាំងស្រស់ស្អាតនឹងកូនម្នាក់ទៀតផង សូមប្ដូរយុទ្ធសាស្ដ្ររងចាំបន្ដ Crush ទៅកាន់កូនរបស់គាត់វិញទៅព្រោះប្អូនមើលទៅក៏ជិតធំដែរភារកិច្ចតាមរកអស់ពេល3ខែត្រូវបានបញ្ជប់”៕

Related posts

Leave a Comment