ភ្នំពេញ ៖ លោកហេង ឡុង ក្នុងនាមក្រុមគ្រួសារជ ន រ ងគ្រោះ និងក្នុងនាមសមាគមសិល្បករខ្មែរផ្ទាល់ បានសម្ដែងការសោកស្ដាយ ចំពោះប៉ូលិស កសាងសំណុំរឿងកូននាយក្ដិប ដែលមិនបានចូលខ្លួនមកបំភ្លឺក្នុងសវនាការនាព្រឹកនេះ។
លោកហេង ឡុង បានបញ្ជាក់ដូច្នេះថា ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក លី សុខលេង ជាចៅក្រមជំនុំជម្រះ នឹងធ្វើការប្រកាសសាលក្រម ករណីគ្រោះ ថ្នាក់ ច រា ចរណ៍ ដែលមានក្រុមគ្រួសារនាយ ក្តិប ជាដើមបណ្តឹង (ជ ន រងគ្រោះ ចឹក ចាន់ក្តី ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០)។
លោកបញ្ជាក់ទៀតថា ក្នុងនាមក្រុមគ្រួសារជ ន រងគ្រោះ និងក្នុងនាមសមាគមសិល្បករខ្មែរផ្ទាល់ ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះស្ថាប័នតុលាការ ដែលបានយកចិត្តទុកដាក់ករណីក្រុមគ្រួសារនាយ ក្តិប ខ្ញុំបាទសង្ឃឹមថា យុត្តិធម៌ នឹងមានសម្រាប់គ្រួសារជ ន រងគ្រោះ។
ជាមួយគ្នានេះ លោកហេង ឡុង បានសម្ដែងការសោកស្ដាយថា «ខ្ញុំមានការសោកស្ដាយដែលទទួលដំណឹងថា ប៉ូលិសកសាងសំណុំរឿងមិនបានចូលខ្លួនមកបំភ្លឺក្នុងសវនាការ អំពីអ្វីដែលខ្លួនសរសេរ ចំណែកឯជនបង្កនៅមានសេរីភាពនៅឡើយ រីឯសំណងទៀតសោត ក៏មិនទាន់បានដោះស្រាយគ្នានៅឡើយ»។
លោកហេង ឡុង បានបញ្ជាក់ជាចុងក្រោយ ក្នុងសំណេរនេះថា «សមាគម នឹងបន្តតាមដានយ៉ាងយកចិត្តទុកចំពោះករណីនេះ និងស្នើសូមកិច្ចអន្តរាគមន៍ពីសំណាក់ស្ថាប័នពាក់ព័ន្ធដើម្បីធានាថា ជនរងគ្រោះ នឹងទទួលបានសំណងតាមច្បាប់ ព្រោះក្រុមគ្រួសារនាយ ក្តិប កំពុងជួបការលំបាកផ្នែកជីវភាពណាស់ រីឯនាយ ក្តិប ទៀតសោតក៏កំពុងមានជំងឺ ចំណែកឯកង់បីឥណ្ឌា ដែលរងគ្រោះទៀត ក៏ជាកង់បីដែលបង់រំលស់ ហើយបច្ចុប្បន្ននេះខូចខាតអស់ទៅហើយ។ អរគុណសន្តិភាព»។
គួរបញ្ជាក់ថា កូនប្រុសរបស់នាយក្ដិប ឈ្មោះចឹក ចាន់ក្តី បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិត កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្បែរវត្តខ្ទរ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះជាកូនទី៣របស់នាយក្ដិប ហើយនៅពេលនោះ នាយក្ដិប បានស្រែកយំក្បែរសពកូនបណ្ដូលចិត្ត ព្រមទាំងដាស់ឲ្យកូនងើបវិញ ខ្លួនសុខចិត្តប្ដូរជីវិតដើម្បីឲ្យកូនរស់ ជាហេតុធ្វើឲ្យមហាជនជាច្រើន បានបង្ហាញក្ដីអាសូរពន់ពេក និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនាយក្ដិបផងដែរ៕