ប្រិយមិត្ដមួយចំនួនធំ ប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអា វុ ធ មួយបានកើតឡើង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងនិងខេត្តព្រះសីហនុ ដែលបានបណ្តាលឲ្យបុរសម្នាក់ ជាអ្នករត់ តុ តុ (ម៉ូតូកង់៣ឥណ្ឌា) ស្លា ប់ បាត់ បង់ ជីវិត និង៣នាក់ផ្សេងទៀត ទទួលរង រ បួ ស។
ជាមួយគ្នានេះដែរ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ទិដ្ឋភាពពិធីបុណ្យ ស ព ជន រង គ្រោះ ខាងលើ បានប្រារព្ធធ្វើឡើង ក្រោមទិដ្ឋភាពសោកសង្រេងជាទីបំផុត ស្ទើរតែមិនអាចទទួលយកបាន។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ព្រះភិក្ខុ ទេព សុីណា ហៅផាន មានសង្ឃដីកាឱ្យដឹងថា៖
“សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំបំផុត ជាមួយគ្រួសារ ស ព ដែលត្រូវបាត់បង់ លោក ហែន រិទ្ឋ អាយុ ៤៩ឆ្នាំ កំណើត នៅភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានហេតុការណ៍ ករណី បា ញ់គ្នា នៅកំពងសោម ខេត្តព្រះសីហនុ បែរជាមកត្រូវគាត់ជា អ្នករត់ផាសអាប់ ដែលមិនដឹងអីសោះ ឥឡូវប្រារព្ធពិធីបុណ្យ ស ព នៅវត្តសំរោង”។