មិនធម្មតា! ស្ងាត់ៗ អតីតកីឡាករប្រដាល់ដ៏ល្បីឈ្មោះ វ៉ន វីវ៉ា និង អេ ភូថង មានតំណែងក្នុងជួរយោធា

កំពូលកីឡាករប្រដាល់ ដ៏មានឈ្មោះល្បីល្បាញពេញផ្ទៃប្រទេសកាលពីជាង ១០ឆ្នាំមុននោះគឺ លោក អេ ភូថង ដែលក្នុងពេលបច្ចុប្បន្ននេះ រូបលោកបានក្លាយខ្លួនទៅជាគ្រូបង្វឹកកីឡាករប្រដាល់វិញ ដែលជានិច្ចកាលយើងតែងតែឃើញវត្ដមានរបស់លោក នៅតាមបណ្ដាញសង្គម ហ្វេសប៊ុក ដែលសូវអាក់ខាននោះឡើយ។ យ៉ាងណាមិញ បើក្រឡែកទៅមើលអតីតកំពូលកីឡាករប្រដាល់ម្នាក់ទៀត នោះគឺ លោក វ៉ន វីវ៉ា ដែលបានបាត់មុខអស់មួយរយៈពេលធំ ក្រោយពេលរូបលោកបានសម្រេចចិត្ដរៀបការជាមួយ អ្នកនាង ស៊ន ដាវីន ត្រូវជាបងស្រីបង្កើតកញ្ញា ស៊ន សៀវមី រួចមក ដែលបច្ចុប្បន្នរូបលោក បានលះបង់អាជីពជាកីឡាករប្រដាល់ ដែលទៅបង្កើតការងារថ្មីជាអ្នកតាក់សុីវិញ។

ដោយឡែកស្រាប់តែកាលពីពេលថ្មីៗនេះ គេបានប្រទះឃើញអតីតកីឡាករប្រដាល់ដ៏ល្បីឈ្មោះទាំងពីររូបខាងលើនេះ ពាក់ឯកសណ្ឋានយោធា ដែលលោក អេ ភូថង ពាក់ស័ក្ដិ៤ ចំណែកឯលោក វ៉ន វីវ៉ា ពាក់ស័ក្ដិមួយ។ ហើយចំពោះការប្រទះឃើញនេះ គឺនៅក្នុងកម្មវិធីចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យចំនួនទ័ពប្រចាំខែតុលា និងដាក់ទិសដៅអនុវត្តន៍ការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម មុឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ នៅសាលប្រជុំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

Related posts

Leave a Comment