គួរឲ្យអាណិតខ្លាំងណាស់! បងស្រីម្នាក់ មកភ្នំពេញដើម្បីរកការងារធ្វើ តែសំណាងមិនល្អត្រូវចោរលួចលុយអស់ពីខ្លួនទៀត ពិតជាគួរអោយសង្វែកណាស់

ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបដឹងហើយថា បើទោះជា អន្ទឹត កក្កដា សុភ័ណ្ឌ បានសឹងលាចាកសិក្ខាបទក៏ហើយក្ដី ប៉ុន្ដែយុវជនដែលត្រូវបានមហាជន ដាក់រហ័សនាមថា សង្ឃ ឃ្យូតរូបនេះ បានកំពុងតែទទួលបានការចាប់អារម្មណ៏ យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ នៅក្នុងបណ្ដាញ សង្គម ហ្វេសប៊ុក អំពីសកម្មភាពធ្វើអំពើសប្បុរសធម៍ ដើរចែកទានជាច្រើនទៀត។យ៉ាងណាមិញ អន្ទឹត កក្កដា សុភ័ណ្ឌ ក៏កំពុងតែបោះជំហាន ឈានជើងចូលក្នុងវិស័យ

លក់ផលិតផលតាមវិស័យ អនឡាយ ក្នុងការឡាយលក់សម្លៀកបំពាក់បុរស កាបូប ដែលទាំងអស់នេះហើយ ដែលធ្វើឲ្យយុវជនរូបនេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្ដៗយុវវ័យ ដែលជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង។ជាក់ស្តែង ស្រាប់តែមុននេះបន្ដិច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ អន្ទឹត កក្កដា សុភ័ណ្ឌ បានបង្ហោះទិដ្ឋភាពរូបថតប៉ុន្មានសន្លឹក ស្ដីពីស្រ្ដីវ័យចំណាស់បន្ដិច កំពុងតែពិបាកចិត្ដព្រោះតែលោកចោរ

ចិត្ដខ្មៅបានលួចយកលុយរបស់គាត់អស់រលីង។ ក្នុងនោះដែរ អន្ទឹត កក្កដា សុភ័ណ្ឌ បានសរសេរប្រាប់ឱ្យដឹងថា៖«គួរឲ្យអាណិតលោកអេីយម្តាយគេម្តាយ ខ្ញុំមកភ្នំពេញដេីម្បីរកធ្វេីការងារឲ្យគេដេីម្បីបានលុយទៅចិញ្ចឹមកូនតូចនៅផ្ទះ តែពេលមកដល់ភ្នំពេញត្រូវលោកចោរលួចលុយ អស់ទៀតអត់មានលុយសូម្បីតែទិញបាយហូបចឹងហេីយបេីបងប្អូនណាឃេីញគាត់អីជួយៗគាត់ខ្លះទៅ គុណធម៌ជីវិត សូមជូនបុណ្យផង»៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment