អីយ៉ា ចូលរួមកម្មវិធីខួបកំណើត និងសម្ពោធឃ្លាំងលក់រថយន្ត អ៊ីណូ យប់មិញ ប៉ែន ចំរុង ជូនពរឡើងម៉ាអេម ថា…

ប្រិយមិត្តទូទៅ ក៏ដូចជាអ្នកគាំទ្រ ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេ គឺ លោក អ៊ីណូ នោះ ។ តារារូបនេះតែងតែលេចមុខ ក្នុងការប្រគំតន្ត្រីធំៗ មិនដែលដាច់ឡើយ ព្រមទាំងទទួលបានការពេញចិត្តជាខ្លាំងពីសំណាក់មហាជនទូទៅ មិនថាចាស់ក្មេង ប្រុសស្រីឡើយ ជាមួយការតុបតែងខ្លួន និងក្បាច់រាំប្លែកៗ ផងដែរ។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ គឺចំថ្ងៃខួបកំណើត របស់តារាចម្រៀង អ៊ីណូ (Eno) ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ អ៊ីណូ បានរៀបចំកម្មវិធី ខួបកំណើត និងបើកសម្ពោធឃ្លាំងលក់រថយន្ត របស់ខ្លួនផងដែរ មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយជាខ្លាំង ដោយមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដួង ដែលមានដូចជា ៖

ប៉ែន ចំរុង, នាយគ្រឿន, ខេម, សុខ ពិសី, អ៊ឹម ជីវ៉ា, ជា សុវណ្ណរិទ្ធិ, វង្ស ថាណាន់, កែវ វាសនា, ចឺម, ម៉ា ដូណា, ជ័យ សុវ៉ាត ព្រមទំាងមានតារាល្បីៗជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់ ក្នុងនោះសំលៀកបំពាក់ស្អាតៗណាស់។

Related posts

Leave a Comment