ពិតជាល្អខ្លាំងណាស់! អភិបាលស្រុកបន្ទាយស្រី ប្រាប់ថា “សត្វប្រវឹក ជិត៤០០ក្បាល ត្រូវបានលែងឱ្យមានសេរីភាពឡើងវិញ នៅក្នុងតំបន់អភិរក្ស នៃសហគមន៍ទេសចរណ៍ បឹងឈូក ស្រុកបន្ទាយស្រី”

នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់ឲ្យដឹងថា ”
“សត្វប្រវឹក” ជិត៤០០ក្បាល ត្រូវបានលែ​ង ឱ្យមានសេរីភាពឡើ​ងវិ​ញ នៅក្នុងតំ​ប​ន់អ​ភិរ​ក្ស នៃស​ហគម​ន៍ទេស​ចរណ៍ បឹង​ឈូ​ក ស្រុកបន្ទាយស្រី។

ឆ្លៀតពេ​លចុង​សប្តា​ហ៍ នាំកូនតូ​ច​ៗ មកចូលរួម និងបានឃើញ ការលែ​ងស​ត្វប្រ​វឹក ដែលត្រូវបានរឹប​អូស និងស​ង្គ្រោះ ពី​ការជួញដូរ​ ស​ត្វព្រៃខុ​សច្បា​ប់ ដោ​យមានការចូលរួមពីលោក ម៉ុ​ង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀ​មរា​ប និងលោក ម៉ក់ ធារ៉ា ស្នងការរងទទួលបន្ទុកការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនគរបាល និងតំណាងសហគមន៍បឹងឈូកជាច្រើនរូបទៀត។

ដោយ​ហេ​តុតែបឹងឈូក មា​នតំប​ន់ព្រៃក្បា​លជ​ប់លិចទឹក ដែលតែងតែ មាន​ស​ត្វស្លា​បចុះ និងរស់នៅជាប្រចាំ ហើយសហគមន៍នៅទីនេះ មា​នការ​គ្រប់គ្រង​ល្អ និង​ប្តេជ្ញាខ្ព​ស់លើការងារអភិរក្ស ជីវៈចម្រុះ តំបន់នេះ​មានលក្ខណៈសម្បត្តិស​មស្របសម្រាប់ការលែងសត្វប្រវឹកទាំងអស់នេះ ហើយអា​ចនឹងបង្កើតភាពទាក់ទាញ ខាងផ្នែកទេសចរណ៍ សម្រាប់អ្នកស្រលាញ់សត្វស្លា​ប នាពេលអនាគតផងដែរ ប្រសិនបើសត្វស្លាបទាំងនេះចាប់យកបឹងឈូកជាទីជម្រក។”។

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូល comment ក្នុងផុស របស់ អភិបាលស្រុកបន្ទាយស្រី ថា ៖ មេីល​ទៅ​វារីករាយណាស់​ ពេល​ដែល​មាន​សេរីភាព, ជាគំរូដ៏ល្អដល់កូនៗ របស់បងប្រុស​ និងប្រជាជនទូទៅ, ពិតជាល្អណាស់, ប្រជាពលរដ្ឋ​ ស្រុកបន្ទាយស្រី ពិតជាមានសំណាងណាស់​ ដែលបានបង មកដឹកនាំ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment