មិចចេះ! ឆន សុវណ្ណារាជ ច្រៀងចប់គេមិនអោយចុះពីលើឆាក ដល់ដឹងការពិតចឹងសោះ…(មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនច្បាស់ជាស្គាល់តារាចម្រៀងល្បីឈ្មោះ លោក ឆន សុវណ្ណរាជ ដែលជាតារាចម្រៀងប្រុសជួរមុខក្នុងប្រទេសកម្ពុជា និងជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងសម្បេីមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ មិនថានៅក្នុងស្រុក ឬក៏នៅក្រៅប្រទេសនោះទេ ។យ៉ាងណាមិញ អ្វីដែលជាការកត់សម្គាល់របស់តារាចម្រៀងរូបនេះ គឺរាល់បទចម្រៀងរបស់លោក ឆន សុវណ្ណរាជ

តែងតែរំលេចចេញនូវប្រភេទបទបែបមនោសញ្ចេតនាឈឺចាប់ និងកំសត់ ដែលសុទ្ធសឹងតែមានអត្ថន័យចាក់ដោត និងត្រូវចិត្តមិត្តៗយុវវ័យគ្រប់គ្នាតែម្តង។ ដោយឡែក កាលយប់មិញនេះ លោក ឆន សុវណ្ណរាជ បានមានវត្តមាននៅក្នុងក្លឹបកម្សាន្ត EDM ដោយបានធ្វេីការបកស្រាយបទចម្រៀងជាច្រើនបទ និងបានចូលរួមរាំលេងកម្សាន្តជាមួុយភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រោយពីច្រៀងចប់ ស្រាប់តែ ថៅកែក្លឹប EDM បាន surprise នំខួបកំណើត

ដល់តារាចម្រៀងរូបនេះ រហូតធ្វើឲ្យម្ចាស់ខួប លោក ឆន សុវណ្ណរាជ មានការស្រឡាំងកាំងតែម្ដង។ ជាក់ស្តែង ជាមួយគ្នានេះដែរ លោក ឆន សុវណ្ណរាជ ក៏បានមានការរៀបរាប់ថា៖«និយាយពីថាយប់មិញ Suprise សាហាវណាស់ នឹកឃើញចង់តែសើច ច្រៀងចប់គេអត់អោយចុះពីឆាក ស្មានតែមានរឿងអី ស្រាប់តែ Suprise bday មកដល់ខ្ញុំ omg រំភើបណាស់ អរគុណណាស់ Bro Thai និងប្អូនស្រី ថៅកែ EDM Club យប់មិញ ដែលបាន Suprise ខួបកំនើតដល់ខ្ញុំ អរគុណគ្រប់យ៉ាង»។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment