ក្រោយពិធីករលោក ជា វិបុល សម្រេចចិត្តបួសជាព្រះសង្ឃហើយ ស្រាប់តែ ភិក្ខុ គូ សុភាព មានដីកាថា…

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថាលោក ជា វិបុល គឺជាពិធីករ​ដ៏​ល្បី​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស និងជាពិធីករជួរមុខម្នាក់នៅក្នុងប្រទេសកម្ពុជា ព្រោះរាល់កម្មវិធីតូចធំគឺលោក ជា វិបុល តែងតែមានវត្តមានជានិច្ចហើយលោកទទួលបានជោគជ័យខ្លាំងណាស់នៅក្នុងអាជីបដែលលោកកំពុងតែប្រកបរាល់ថ្ងៃនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញថ្មីៗនេះបានមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីអ្នកនាង គង់ សុជាតិ បានបង្ហោះរូបថតនិងថែមទាំងបានភ្ជាប់មកជាមួយនិសារមួយឃ្លាបែបនេះផងដែរថា ៖ «​សូម​អោយ​សទ្ធា​បុណ្យ​នៃ​ការ​បួស​របស់​លោក​បង បានជា​ផល​បុណ្យ​អោយ​បានជា​កុសល​ដ៏​ថ្លាថ្លៃ និង​បានជា​ការ​លើកស្ទួយ​ព្រះពុទ្ធសាសនា​»​។​

ជាមួយគ្នានេះដែរយើងនៅមិនទាន់ដឹងទេថាលោកបង ជា វិបុល បួសក្នុងរយៈពេលប៉ុន្មានថ្ងៃឬប៉ុន្មានខែនោះទេ ប៉ុន្តែការបួសនេះគឺក្រោមន័យ តបស្នង និងសងគុណទៅដល់លោកឪពុកនិងអ្នកម្តាយរបស់លោកបង ព្រោះពួកគាត់ជាអ្នកមានគុណដែលបង្កើតលោកបងមក និងឲ្យឃើញពន្លឺថ្ងៃ ហើយជាពិសេសនោះគឺជាព្រះរស់របស់លោកបង ជា វិបុល ថែមទៀតផង ។

ក្រោយពី លោកបង ជា វិបុល សម្រេចចិត្តបួសជាព្រះសង្ឃហើយ ស្រាប់តែ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព មានដីកាថា “ពិធី​ករ​ទូរទស្សន៍​ហង្សមាស​ លោក​ ជា​ វិបុល​ មាន​សទ្ធា​បួស​រយៈពេល​ខ្លី​ ដេីម្បី​ឈ្វេងយល់​ពី​ព្រះ​ពុទ្ធសាសនា​បន្ថែម” បន្ថែមពីនេះទៀត មហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុកសាទរចំពោះការបួសនេះ និងបានសរសេរសារថា “ការស្តាប់នូវព្រះធម័ទេសនា រាល់ថ្ងៃឲខ្ញុំករុណា មានសេចក្តីសុខផ្លូវចិត្តណាស់ ធ្វើឲករុណាខ្ញុំ បានឈប់ហូបស្រា មិនសម្លា ប់សត្វ មិនមើលងាយអ្នកដ៏ទៃ ចិត្តពោពេញដោយសេចក្តីមេត្តាធម័ នឹងចេះអប់រំក្រុមគ្រួសារឲយល់ដឹងពីការរាបបាត្រ រាល់ព្រឹកទៀត ខ្ញុំសូមឲសាសនា ព្រះពុទ្ធ សុះសាយពេញផែនដី នឹងមនុស្សគ្រប់រូបចេះធ្វើបុណ្យនឹងធ្វើទាន់បានគ្រប់គ្នាឲឆាប់រួចពីវាលវត្តនេះផង មានតែខំធ្វើបុណ្យទេទើបអាចជួយយើងឲឆាប់ផុតពីការកើតស្លាប់នេះបាន​”៕

Related posts

Leave a Comment