ប្រពៃណាស់! ទីបំផុតលោកk01 បាននាំយកថវិកាកឧត្ដម ហ៊ុន គឹមជាតិ និង លោកជំទាវទៅជួយប្អូនប្រុស៣នាក់ហើយ (មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថា កាលពីពេលថ្មីៗនេះ ចំពោះរឿងរ៉ាវក្មេងប្រុស ៣នាក់ ដែលបានមកធ្វើការសំណង់ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបានលុយបន្ដិចបន្ដួចផ្ញើរទៅកាន់ម្ដាយ នៅឯខេត្ដក្រចេះ បង្កធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាសប្បុរសជនជាច្រើន មានការអាណិតអាសូរក្មេងប្រុស ទាំង៣រូបជាខ្លាំង។យ៉ាងណាមិញ លោកជំទាវ ហាក់ ដាណា ភរិយាឯកឧត្ដម ហ៊ុន គឹមជាតិ ក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ក្មេងប្រុសទាំង៣រូបនេះ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01បានសរសេរប្រាប់ឱ្យដឹងថា៖

«ជួយបំពេញបំណងរបស់លោកជំទាវ ហាក់ដាណាភរិយា ឯកឧត្តម ហ៊ុនគឹមជាតិ ជាក្មួយរបស់សម្តេចហ៊ុនសែន គាត់បានអោយK01ស្វែងរកប្អូនប្រុសទាំងបីនាក់នេះ ដើម្បីផ្តល់ជំនួយជូនគាត់ ពិតជាសំណាងហើយ ក្មួយៗ»។ដោយឡែក នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ពេលនេះលោក K01 បានជួបក្មេងប្រុសទាំង៣រូបនេះហើយ នៅឯភូមិច្រណោ ឃុំថ្មី ស្រុកចិតបុរី ខេត្ដក្រចេះ ដោយបាននាំយកអំណោយរបស់លោកជំទាវ យកមកជូនក្មេងប្រុសទាំង៣នាក់នេះ ដែលមានដូចជា៖ ទឹកក្រូច ១កេស ទឹកផ្លែឈើមួយកេស មី២កេស អង្គរមួយបាវ ទឹកសុីអុីវ២យួរ ទឹកត្រី ២យួរ ត្រីខកំប៉ុងចំនួន ៣ដុំ រួមទាំងថវិកាចំនួន ២០០ដុល្លារ”៕បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment