ភ្នំពេញ៖ កាលពីយប់ថ្ងៃម្សិលមិញនេះ មានករណីបុរសម្នាក់ត្រូវបាន អ្នកជិតខាង បា ញ់ មួយ គ្រា ប់ បណ្តាលឲ្យស្លា ប់ភ្លា មៗ នៅចំណុចមុខផ្ទះរបស់ខ្លួនកាលពីវេលាម៉ោង១០យប់ នៅចំហៀងសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជ ន រ ងគ្រោះ មានឈ្មោះថា សុខ សុកេន អាយុជាង៣០ឆ្នាំ មានមុខរបរជាជាងកាត់សក់។
បើយោងតាមភរិយារបស់ជ ន រ ងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ ជ ន រ ងគ្រោះកំពុងតែអង្គុយទឹកស៊ីជាមួយមិត្តភក្តិនៅមុខផ្ទះ លុះដល់វេលាម៉ោងជាង១០យប់ ក៏រៀបចំនឹងចូលផ្ទះ ស្រាប់តែលឺសំលេងប្រតាយប្រតប់គ្នា ជាមួយនឹងប្រុសម្នាក់ ដែលស្គាល់ថាជាអ្នកជិតខាង។ បន្ទាប់ពីប្រតាយប្រតប់គ្នាបានមួយសន្ទុះ ជនដៃដល់ ក៏បានដកកាំ ភ្លេី ង មកបា ញ់ លើស្វាមីរបស់ខ្លួនបណ្តាលឲ្យស្លា ប់ចោលកូនស្រីដល់ទៅ៤នាក់ នៅតូចៗនៅឡើយ ត្រូវមករស់នៅកំព្រាឪពុក។
នៅកន្លែងកើតហេតុ ក្រុមគ្រួសាររបស់ជ នគ្រោះ បានស្រែ កទ្រហោយំ គ្រប់ៗគ្នា ពិសេសកូនៗរបស់ជ ន រ ងគ្រោះ ធ្វើឲ្យមហាជនពិតជាមានការសោកស្តាយ និងសង្វែគចិត្តជាខ្លាំង។