បានបុណ្យច្រើនណាស់! ប្អូនស្រីចិត្តល្អខ្លាំងណាស់ បានជួយទិញបាយ និងទឹកសុទ្ធ ជូនអ៊ំប្រុសម្នាក់ គ្មានសាច់ញាតិ ដេកសន្លប់នៅទីកន្លែងសាធារណៈ

ប្រជាជនខ្មែរទាំងអស់សូមកោតសរសើរចំពោះទឹកចិត្តប្អូនស្រី កន សៅរី សមាជិក ស.ស.យ.ក ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានជួយទិញបាយ និងទឹកសុទ្ធ ជូនអ៊ំប្រុសម្នាក់ គ្មានសាច់ញាតិ ដេកសន្លប់នៅទីកន្លែងសាធារណៈ។ទឹកចិត្តដ៏ប្រពៃរបស់ប្អូនស្រី កន សៅរី គឺជាគំរូដ៏ល្អសម្រាប់យុវជនផ្សេងៗទៀតធ្វើតាម ក្នុងស្មារតីជាខ្មែរតែមួយ ។ បច្ចុប្បន្នអ៊ំប្រុសម្នាក់នេះ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកសំពៅលូន។ ដូច្នោះ បើសាច់ញាតិបានឃើញ សូមមកទទួលគាត់ត្រឡប់ទៅផ្ទះវិញផង ។សូមបញ្ជាក់ថា បើតាមគាត់ប្រាប់ថា គឺអ៊ំប្រុស រស់នៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដូច្នេះសូមបងប្អូនទាំងអស់គ្នាជួយស៊ែរព័ត៍មាននេះផងដើម្បីឲ្យបងប្អូនរបស់គាត់និងសាច់ញៀតបានឃើញហើយមកទទួលគាត់យកទៅផ្ទះវិញពេលនេះគាត់កំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកសំពៅលូនមកដល់ពេលនេះនៅមិនទាន់បានឃើមានសាច់ញៀតរបស់គាត់មកទទួលគាត់ទៅផ្ទះវិញទេ។

Related posts

Leave a Comment