ស្ដាប់ហើយគួរឲ្យអាណិតណាស់! តារាសម្តែង​ នី មុន្នីនាថ ថានាងចង់ក្លាយជា​ តារាល្អម្នាក់ មិនចង់មានរឿងអាស្រូវទេ ប៉ុន្តែគេចមិនផុតព្រោះតែ…(មានវីដេអូ)

ភ្នំពេញ ៖ បើនិយាយពីតារាសម្តែ នី មុន្នីនាថ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថានាងគឺជាតារាសម្តែស្រីជួរមុខម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនផងដែរ បច្ចុប្បន្នតារាសម្តែងស្រីរូបនេះបានកំពុងតែមានទីផ្សារខ្លាំងនៅក្នុងអាជីបជាតារាសម្តែងរបស់ខ្លួន បើទោះបីជាកំពុងស្ថិតនៅក្នុងអំឡុងពេលសម័យកូវីដ១៩ នេះក៏ដោយ ។

នៅពីក្រោយភាពជោគជ័យតារាសម្តែងស្រីរូបនេះក៏ធ្លាប់ឆ្លងកាត់នូវរឿងរ៉ាវជាច្រើននៅក្នុងជីវិត ហើយថ្មីៗនេះនាងក៏បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនឲ្យមហាជនបានដឹងតាមរយៈការផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី 3 fun ថា ៖ ក្នុងនាមនាងជាតារាសម្តែងម្នាក់ នាងក៏ចង់ក្លាយជាតារាគម្រូដូចជាតារាផ្សេងៗមួយចំនួនដែលមិនធ្លាប់មានរឿងអាស្រូវនៅក្នុងវិស័យសិល្បៈម្នាក់ដែរប៉ុន្តែគួរឲ្យសោកស្តាយខ្លាំងណាស់ដែលរូបនាងមិនអាចជៀសបាន ។

នាងបានបន្តឲ្យដឹងទៀតថា « អ្នកណាក៏ចង់មានក្តីសុខដែរ ខ្ញុំធ្លាប់ទាំងបាកទឹកចិត្តខ្លាំង ដោយសារតែមានបញ្ហាជាមួយនិងគូដណ្តឹងរបស់នាង នៅកាលនោះ ហើយទម្រាំតែនាងប្រឹងប្រែង និងខិតខំស្រោចស្រង់ឲ្យបានល្អប្រសើឡើងវិញ តារាសម្តែងរូបនេះក៏ជួបការលំបាកច្រើនមិនតិចដែរ ហើយណាមួយនាងជាមេគ្រួសារ អញ្ចឹងហើយទើបនាងគិតថាមានតែខ្លួនឯងទេដែលប្រឹងជួយខ្លួនឯងឲ្យងើបមកវិញបាន » ទាំងអស់នេះជាការដកស្រង់ចេញពីសម្តីរបស់តារាសម្តែង នី មុន្នីនាថ​ ផ្ទាល់ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះ ៖

Related posts

Leave a Comment