សង្វេគខ្លាំងណាស់! ចប់ការងារក្នុងចំការ ជិះគោរយន្តត្រលប់មកផ្ទះពីរនាក់ប្តីប្រពន្ធ ថាបានសម្រាកញុំាបាយជុំគ្រួសារ បែរជាជួបរឿងនឹកស្មានមិនដល់ រហូត….

(កំពង់ធំ)៖ ស្ត្រីជាប្រពន្ធមានឈ្មោះ ធី ផាន អាយុ ៣២ឆ្នាំនឹងប្ដីឈ្មោះ ជា ចាន់ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើដំណើរ ចេញពីចំការត្រឡប់មកផ្ទះវិញក៏ត្រូវដើមឈើដួលរលំសង្ក ត់ លើស្លា ប់ប្រពន្ធ រីឯប្ដីរងរបួ សធ្ង ន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទា ន់។

ហេតុការណ៍គួរឱ្យសង្វេគនេះ បានកើតឡើនៅវេលាម៉ោង ៤ និង ៣០នាទី ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ នៅត្រង់ចំណុចព្រៃអង្គតែនស្ថិតក្នុងភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ពីរអ្នកប្តីប្រពន្ធបានធ្វើដំណើរដោយគោយន្តកន្ត្រៃយ៍ចេញពីចំការត្រឡប់មកផ្ទះវិញដោយមានដឹកអុសផង លុះមកដល់ចំណុចខាងលើក៏ត្រូវដើមឈើដួលរលំសង្ក​ ត់លើប្រពន្ធស្លាប់ភ្លាមៗ ប្ដីរ ងរបួ សធ្ង ន់ដោយបាក់ដៃជាច្រើនកំណាត់ ។

សូមបញ្ជាក់ថា៖ ចំពោះហេតុការ ណ៍ដែលបានកើតឡើងខាងលើនេះ ដោយមានជ នល្មើ សបានចូលទៅលួចអារឈើនៅជាប់នឹងដងផ្លូវឈ្លាតពេលខណ:ដែលលោក សង សុផល ប្រធានក្រុមបរិស្ថានដែលឈរជើងនៅចំណុចអូរដៃជ្រៃបានដឹកនាំកម្លាំងចុះល្បាតនៅកន្លែងផ្សេង ៗ ។

ក្រោយកើតហេតុលោក ហាក់ សារ៉ាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងល្វា នឹងលោក ជឹម គឹមហួន បានចុះមកធ្វើកំណត់ហេតុនឹងប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី ៕

ប្រភព៖ ស្ទឹងសែនប៉ុស្តិ៍

Related posts

Leave a Comment