ឆេះដុំបាត់! លោកស្រី ទ្រី ដាណា ចេញវីដេអូក្តៅចិត្តទាំងយប់ ព្រលះអ្នកថាលោកស្រីលក់ពេជ្រក្លែងក្លាយ មាសកាឡៃ ដោយលោកស្រីបានបោះសម្តីធ្ងន់ៗទៅថា… (មានវីដេអូ)

ភ្នំពេញ ៖ បើនិយាយពីអ្នកស្រី ទ្រី ដាណា​ បងប្អូនប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខាន ដែលអ្នកស្រីគឺជាម្ចាស់ក្រុមហ៊ុនធំមួយដែលនាំចូលគ្រឿងសម្អាងពីក្រៅប្រទេស ហើយផលិតផលដែលអ្នកស្រីនាំចូលនោះមានឈ្មោះថា NNP ដែលពេលនេះកំពុងតែមានការគាំទ្រខ្លាំងពីសំណាក់មហាជន មិនត្រែប៉ុណ្ណោះទេអ្នកស្រី ថែមទាំងមានតំណាងចែកចាយរាប់មុឺននាក់នៅក្នុងប្រទេសកម្ពុជាផងដែរ ។

លើសពីនេះទៅទៀតអ្នកស្រីក៏ជាម្ចាស់ហាងពេជ្រដ៏ធំមួយកន្លែងនៅព្រែកភ្នៅ ហើយនិងមានមុខជំនួញនៅក្នុងដៃជាច្រើនទៀតដែលអ្នកស្រីកំពុងគ្រប់គ្រងផងដែរ ក្រោយពីទទួលភាពជោគជ័យខ្លាំងទាំងក្នុងមុខជំនួញនិងជីវិតឯកជនឃើញថាអ្នកស្រី ទ្រី ដាណា បានតែងតែចែករំលែកក្តីស្រឡាញ់និងក្តីសណ្តោះប្រណៃ ក្តៅអាណិតមេត្តាទៅដល់មនុស្សជំវិញខ្លួនតាមរតៈការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រមួយចំនួន ជួយមន្ទីពេទ្យ ជួយកសាងសាលារៀន និងជួយរាល់ការងារនៅក្នុងសង្គមជាច្រើនទៀតផងដែរ ។

យ៉ាងណាមិញថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឯណ្ណេះវិញគឺពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយអ្នកស្រី ទ្រី ដាណា បាន​ធ្វើការឡាយវិដេអូបកស្រាយមួយជូនទៅកាន់បុគ្គលមួយចំនួនដែលចោទប្រកាន់ថាអ្នកស្រីលក់ពេជ្រ ក្លែងក្លាយ ក្នុងតម្លៃរាប់លាន ដុល្លារ ទៅឲ្យភ្ញៀវ ដែលការចោទប្រកាន់មួយនេះធ្វើឲ្យអ្នកស្រី​ ទ្រី ដាណា ខឹងខ្លាំងមិនអាចទប់អារម្មណ៍បានទេ ៕ តោះដើម្បីចង់ជ្រាបកាន់តែច្បាស់ថាអ្នកស្រី ទ្រី ដាណា បកស្រាយយ៉ាងណានោះសូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖

Related posts

Leave a Comment