ថ្ងៃនេះ ពេជ្រ សូលីកា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ចំពោះដំណឹងភ្ជាប់ពាក្យដោយ ពេជ្រ សូលីកា និងគូស្នេហ៍ បានបំពាក់ចិញ្ចៀន រៀបចំពិធីភ្ជាប់ពាក្យតាមប្រពៃណី ដោយមានការចូលរួមដឹងឮ និងអបអរសាទរពីសំណាក់ចាស់ទុំទាំងសងខាង សាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធ។
យ៉ាងណាមិញនៅមុននេះក៏មានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញនូវសកម្មភាព ពេជ្រ សូលីកា ច្រៀងបទចម្រៀងមួយបទដែលមានចំណងជើង “ស្រលាញ់បងដល់ឆ្អឹង” នៅមុខគូដណ្តឹង ធ្វើឲ្យបរិយាកាសពោរពេញដោយភាពរ៉ូមែនទិក ជាពិសេសបទចម្រៀងបទនេះធ្វើឲ្យគូដណ្តឹងរបស់ពេជ្រ សូលីកា បង្ហាញស្នាមញញឹម រំភើបរហូតដល់យំ។ ភាពផ្អែមល្ហែមនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនបានធ្វើការរំលែកនូវវីដេអូរួមជាមួយនឹងការកោតសរសើរ មហាជនក៏បានចូលរួមសម្តែងការអបអរដោយគ្រប់គ្នារង់ចាំដំណឹងថ្ងៃចូលរោងការរបស់អ្នកទាំងពីរឆាប់ៗនេះ៕ ប្រភព៖ Khmernote TV