កាលពីម្សិលមិញនេះ នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែង និងបង្ហាញម៉ូដ ពីដូង គឺ កញ្ញា ទឹម រដ្ឋា និង លោក អ៊ុន សុធា បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តទូទៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្លៀកសំលៀកបំពាក់មួយឈុតនេះ។
រឹតតែពិសេសថែមទៀតនោះ អ្នកទំាងពីរ ពូកែលេងទឹកមុខកាច និងស្លៀកពាក់បុរាណនេះ មើលទៅ ស័ក្តិសម ខ្លាំងណាស់ ។ ទឹម រដ្ឋា បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមឲ្យដឹងថា “គ្រងឈុត ចម្បាំង ស្វាស ជាមួយលោក @un_sethea ម្ដងមើលអស់ប៉ុណ្ណា”។
ក្រោយឃើញវីដេអូនេះភ្លាម ធ្វើឲ្យ ហ្វេនៗជាច្រើន របស់តារាសម្តែង និងបង្ហាញម៉ូដ ទាំង២ បាននាំគ្នាស៊ែរ និង ចូល comment ថា ៖ ស្អាតណាស់ប្អូនស្រី, ឈុតក៏ស្អាត អ្នកគ្រងឈុតក៏រឹតតែស្អាត, Oh my God។
ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្ត និងកោតសរសើរ ចំពោះអ្នកទំាងពីរ ដែលស្លៀកសំលៀកបំពាក់មួយឈុតនេះ ពិតជាសមខ្លាំងមែន មើលសឹងតែរក កន្លែងទាស់គ្មាន។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះទំាងអស់គ្នា ៖