អាណិតគាត់ខ្លាំងណាស់! តារាសម្ដែងជើងចាស់ គង់ ប៊ុនសុន ធ្លាប់តែសម្ដែងជូនបងប្អូនទស្សនាតែពេលនេះគាត់បានធ្លាក់ខ្លួនក្លាយជាអ្នកលក់នំតាមចិញ្ចើមផ្លូវ

ភ្នំពេញ ៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថា តារាសម្តែងជើងចាស់ម្នាក់គឺអ្នកស្រី គង់ ប៊ុនសុន អ្នកស្រីគឺជាតារាសម្តែងម្នាក់ដែលតែងតែដើរតួរជាតួម្ដាយអ្នកក្រ ក្នុងខ្សែភាពយន្តក៏ដូចជា វីដេអូខ្សែរវិដេអូផ្សេងៗជាច្រើនទៀតហើយបើយើងក្រឡេកទៅមើលជីវភាពរបស់អ្នកស្រីនៅក្រៅឆាកវិញគឺវាមិនខុសគ្នាពីក្នុងសាច់រឿងឡើយគឺលំបាកខ្លាំងណាស់ ជីវិតនៅក្រៅពីសិល្បះគឺអ្នកស្រី គង់ ប៊ុនសុន ត្រូវឆ្លៀតលក់នំ កាត់យប់កាត់អធ្រាត្រ ដើម្បីដោះស្រាវជីវភាព និងបង់ថ្លៃផ្ទះដែលជួលគេ។គួរបញ្ចាក់ផងដែរថាអ្នកស្រី គង់ ប៊ុនសុន ប្រកបរបរលក់នំនេះជាង១ឆ្នាំ

មកហើយ ដោយលក់នៅលើផ្លូវ២៧១ ក្រោយធនាគារANZ ។ ចំណែកថ្លៃផ្ទះជួល ស្ត្រីមេម៉ាយកូន៣វ័យ ៦៥រូបនេះ ជួលគេ១ខែ៩០ ដុល្លារ។បើយើងក្រឡេកមកមើលការងារសិល្បះរបស់អ្នកស្រីវិញ តម្លៃខ្លួនអ្នកស្រី មិនបានថ្លៃឡើយ ក្នុង១ថ្ងៃទទួលបានត្រឹមតែ១៥ ទៅ ៥០ ដុល្លារប៉ុណ្ណោះយ៉ាងណាមិញទោះបីជាចំណូលរបស់អ្នកស្រីហាក់មិនកាកកបក៏ដោយក៏អ្នកស្រីមិនរាថយដែរទោះបីពេលខ្លះគេហៅអ្នកស្រីទៅថតយូរៗម្តងក៏ដោយគឺអ្នកស្រីសប្បាយចិត្តខ្លាំងណស់ព្រោះវាជា គឺជាការស្រលាញ់។ ប្រសិនមានបងប្អូនណាចង់ជួយឧបត្ថម្ភ ឬក៏ផលិតកម្មណាមានបំណងហៅអ្នកស្រី ប៊ុនសុន ថត អាចទាក់ទងលេខទូរសព្ទ 098 444 858 ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment