គំរូល្អ! ហ៊ិន ច័ន្ទនីរ័ត្ន បានប្រមូលថវិការ ពីការលក់សំលៀកបំពាក់មួយទឹក ក្នុងទឹកប្រាក់សរុប២ពាន់ដុល្លារ បរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ពាទាំងអស់ និងសូមអំពាវនាវបងប្អូនចូលរួមបន្ត

តារាសម្តែង និងពិធីការិនី ដ៏មានប្រជាប្រិយភាព កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាតារាសម្តែងស្រីម្នាក់ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ទូទាំងប្រទេស ។ ដោយសារតែទេពកោសល្យ នៃការសម្តែង ដ៏ប៉ិនប្រសព្វរបស់កញ្ញា ទើបធ្វើឲ្យមហាជន នៅតែបន្តការគាំទ្ររហូតមកដល់ពេលនេះ ។ អ្វីដែលសំខាន់ គឺកញ្ញា បានក្លាយទៅជាតួឯកក្នុងខ្សែរភាពយន្តយ៉ាងច្រើន ទៀតផង។ មិនត្រឹមតែជាតួឯកដ៏សែនល្អប៉ុណ្ណោះទេ កញ្ញា ក៏ជាបុគ្គលម្នាក់ យ៉ាងសំខាន់ នៅក្នុងការជួយដល់សង្គមផងដែរ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ តារាស្រី រូបនេះ បានប្រមូលខោអាវ មួយទឹករបស់នាង យកទៅលក់ ដើម្បីធ្វើការប្រមែលប្រមូល ថវិការដែលលក់បានទាំងអស់នោះ ទៅជូនខាងមន្ទីរពេទ្យ គន្ធបុប្ផា ដែលមានកន្លែងពឹងពាក់ ស្នាក់អាស្រ័យរបស់កម្ពុជាទូទាំងប្រទេស ពាក់ព័ន្ធនឹងបញ្ហាជំងឺផ្សេងៗ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន បានបង្ហោះសារយ៉ាងរំភើបថា “សប្បាយចិត្តនិងធ្វើរឿងល្អ ថវិការនេះបានពីការលក់សំលៀកបំពាក់មួយទឹករបស់នាងខ្ញុំ ទឹកប្រាក់សរុប2000$ នាងខ្ញុំសូមបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ពាទាំងអស់”។ ជាមួយគ្នានោះផងដែរ កញ្ញា ក៏មិនភ្លេចអំពាវនាវដល់ សប្បុរសជនទូទាំងប្រទេស ថា “កុំភ្លេចចូលរួមបរិច្ចាគទាំងអស់គ្នាណា ដើម្បីស្នាមញញឹមកុមារកម្ពុជា។ សូមអំពាវនាវដល់សប្បុរសជនទាំងអស់សូមចូលជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយបរិច្ចាគចាប់ពី 5000៛/ខែ ឬ60,000៛/ឆ្នាំ ក្នុងស្មារតី “ខ្មែរជួយខ្មែរ””។

ខាងមន្ទីរពេទ្យ គន្ធបុប្ផា ក៏បានបង្ហោះសារសូមថ្លែងអំណរគុណ ដល់កញ្ញា ហ៉ិន ច័ន្ទនីរ័ត្នថា “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន Hin Channiroth ចំពោះការចូលរួមបរិច្ចាគថវិកាចំនួន ២ ០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅរួមតែមួយ គឺសង្គ្រោះ និងលើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា។ កញ្ញាក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់សូមចូលជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយបរិច្ចាគចាប់ពី 5000៛/ខែ ឬ60,000៛/ឆ្នាំ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

Related posts

Leave a Comment